ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលល្អចំពោះសុខភាពអ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែញ៉ាំផ្លែសាលី ព្រោះក្នុងនោះសម្បូរទៅដោយសារធាតុទឹក ដោយអាចជំនួយដល់រាងកាយរបស់អ្នក ថែមទាំងជួយអ្នកឲ្យមានស្បែកស្អាតផងដែរ។ ជាពិសេស ក៏អាចបំបាត់ក្អក ស្លេស្ម ព្រមទាំងល្អខ្លាំងចំពោះសួតរបស់អ្នកផងដែរ។
- ផ្លែទ្រលាប់ ក៏ស័ក្តិសមក្នុងអាកាសធាតុធ្លាក់ខ្យល់ដែរ ព្រោះអាចជួយបណ្តេញធាតុក្តៅក្នុងរាងកាយអ្នក ដោយធ្វើឲ្យអ្នកមិនងាយក្តៅក្នុងក្នុងពេលត្រជាក់បែបនេះឡើយ។
- ក្រូចក៏មានសារធាតុដែលអាចជួយបំបាត់ក្អក ព្រមទាំងបំបាត់ស្លេស្មផងដែរ។ ជាពិសេស វាអាចធ្វើឲ្យសួតដំណើរការបានយ៉ាងល្អ ដោយធ្វើឲ្យអ្នកមិនងាយកើតមានបញ្ហាសុខភាពឡើយ។
- ក្រូចថ្លុង នឹងជួយបណ្តេញជាតិពុល ព្រមទាំងជួយអ្នកឥ្យបត់ជើងបានស្រួល។ ដូចនេះ អ្នកអាចពិសារក្រូចថ្លុងនេះបាន ដើម្បីសុខភាពរបស់អ្នក ព្រមទាំងផ្លែឈើទាំងឡាយខាងលើផងដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)