ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបរិមាណទឹកដែលអ្នកគួរតែឲ្យកូនញ៉ាំទៅតាមអាយុរបស់គេ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលកូនអ្នកមានអាយុ៦ខែចុះក្រោម មិនថាអ្នកឲ្យកូនបៅទឹកដោះអ្នក ឬបៅម្សៅទឹកដោះគោ ឬបៅលាយគ្នា សុទ្ធតែអាចបំពេញសារធាតុទឹកឲ្យរាងកាយកូនបានគ្រប់គ្រាន់។ ដូចនេះ អ្នកមិនចាំបាច់ប៉ូវជាតិទឹកបន្ថែមឲ្យកូនឡើយ។
- នៅពេលដែលកូនបាន៦ខែដល់១ឆ្នាំ ជាពេលដែលអ្នកអាចបន្ថែមទឹកដល់កូនបានខ្លះហើយ ព្រោះជាពេលដែលកូនអាចញ៉ាំអាហារបំប៉នបានខ្លះផងដែរ។ ក្នុងមួយថ្ងៃ អ្នកអាចឲ្យកូនញ៉ាំទឹកពី៣០ដល់៦០មីលីលីត្របាន។
- នៅពេលដែលកូនបានអាយុ១ខួប អ្នកគួរតែលើកទឹកចិត្តកូនឲ្យញ៉ាំទឹកច្រើន ព្រោះក្នុងពេលនោះរាងកាយកូនត្រូវការសារធាតុទឹកខ្លាំង។ ដូចនេះ អ្នកគួរតែឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ទើបល្អចំពោះរាងកាយកូន អាចជួយកូនឲ្យលូតលាស់បានល្អ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)