ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសារធាតុដែលរាងកាយកូនត្រូវការដើម្បីលូតកម្ពស់។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- សារធាតុដែលឆ្អឹងកូនត្រូវការបំផុតគឺកាលស្យូម ព្រោះសារធាតុមួយនេះ អាចធ្វើឲ្យឆ្អឹងកូនលូតលាស់បានយ៉ាងល្អ ដោយធ្វើឲ្យកូនអាចខ្ពស់បាន។ ដូចនេះ ទឹកដោះគោគឺសំខាន់ណាស់សម្រាប់កូនគ្រប់រូប។
- ពពួកវីតាមីនក៏រាងកាយកូនត្រូវការចាំបាច់សម្រាប់លូតកម្ពស់ផងដែរ។ វីតាមីនទាំងនេះ មានក្នុងបន្លែ និងផ្លែឈើទាំងឡាយ។ ដូចនេះ អ្នកម្តាយគួរតែឲ្យកូនញ៉ាំបន្លែ និងផ្លែឈើគ្រប់មុខ ទើបកូនអាចខ្ពស់បាន។
- ប្រូតេអ៊ីន ក៏អ្នកម្តាយគួរតែឲ្យកូនញ៉ាំដែរ ព្រោះសារធាតុមួយនេះនឹងជួយកូនឲ្យលូតកម្ពស់បានខ្ពស់។ ដូចនេះ អ្នកម្តាយអាចឲ្យកូនញ៉ាំពពួកធ្វើពីសណ្តែកដូចជាទឹកសណ្តែកជាដើម ព្រមទាំងត្រីផងដែរ ព្រោះក្នុងនោះសុទ្ធតែមានផ្ទុកប្រូតេអ៊ីនខ្ពស់ដូចគ្នា៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)