ពងបែកមាត់ គឺជាដំបៅដែលជាធម្មតាលេចឡើងលើអញ្ចាញធ្មេញ អណ្ដាត និងកៀនបបូរមាត់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភពេក! ក៏ព្រោះអ្នកអាចដោះស្រាយបញ្ហាពងបែកមាត់បានយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិមួយចំនួនព្យាបាលអាការៈពងបែកមាត់ឆាប់រហ័ស ៖
១. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងលើដំបៅពងបែកមាត់ជាការស្រេច។ ហើយក៏កុំភ្លេចព្យាយាមធ្វើយ៉ាងណាលាបប្រេងដូងឱ្យជាប់នឹងដំបៅ។
២. ទឹកឃ្មុំ
ដំបូងត្រូវលាងសម្អាតមាត់ ឬដំបៅពងបែកជាមួយទឹកក្ដៅឧណ្ហៗសិន សឹមលាបទឹកឃ្មុំពីលើ។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃជាប្រចាំរហូតសះស្បើយ។
៣. ប្រទាលកន្ទុយក្រពើ
លាយសាច់ប្រទាលកន្ទុយក្រពើជាមួយទឹក រួចខ្ពុរមាត់ជាមួយទឹកល្បាយនេះ។ អនុវត្តឱ្យបាន ៣ ដងក្នុងមួយថ្ងៃជាប្រចាំ។
៤. ទឹកអំបិល
លាយអំបិលមួយចិបក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះ។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃជាប្រចាំ។
៥. យ៉ាអួរ
វិធីនេះ គឺស្រួលបំផុត! ក៏ព្រោះអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានយ៉ាអួរសុទ្ធ ១ ស្លាបព្រាបាយឱ្យបាន ៣ ដងក្នុងមួយថ្ងៃ។ ដើម្បីកាន់តែឆាប់ជាសះស្បើយអ្នកអាចលាយយ៉ាអួរជាមួយទឹកឃ្មុំ៕