ការញ៉ាំគ្រឿងស្រវឹងបានក្លាយទៅជារឿងធម្មតាមួយហើយសម្រាប់សង្គមនាពេលបច្ចុប្បន្ន។ វាអាចនឹងក្លាយទៅជារឿងដែលមិនអាចចៀសផុតបានទៅហើយក្នុងការចូលរួមក្នុងសកម្មភាពសង្គមដោយមិនបានញ៉ាំគ្រឿងស្រវឹងនោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការញ៉ាំគ្រឿងស្រវឹងត្រឹមមួយកែវពីគឺមិនអាចគម្រាមគំហែងដល់អាយុជីវិត និងសុខភាពទេ ប៉ុន្តែបខ្លះវាក៏អាចធ្វើឲ្យមានកំហុសឆ្គងបានដែរនៅពេលញ៉ាំជាមួយអ្វីផ្សេង ឬធ្វើអ្វីផ្សេងក្នុងពេលកំពុងតែញ៉ាំគ្រឿងស្រវឹង។
ដូច្នេះដើម្បីជួយខ្លួនឯងចៀសផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬបញ្ហាណាមួយ ចូរចៀសវាងការធ្វើរឿងដូចខាងក្រោមនេះក្នុងពេលកំពុងតែញ៉ាំគ្រឿងស្រវឹង៖
លេបថ្នាំ
ការលេបថ្នាំមិនគួរណាលេបជាមួយគ្រឿងស្រវឹងឡើយ ហើយវាក៏ជារឿងដែលត្រូវចៀសវាងដោយគ្មានករណីលើកលែងឡើយ។ ព្រោះវាអាចនឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពបាន។ ជាក់ស្តែកថ្នាំបំបាត់ការឈឺចាប់ខ្លះដូចជា Vicodin និង Percocet អាចបណ្តាលឲ្យមានប្រតិកម្មធ្ងន់ធ្ងរដូចជា វិលមុខ ឬសរីរាង្គរាងកាយធ្វើការមិនបានតែម្តង។
ភេសជ្ជៈប៉ូវកម្លាំង
វាហាក់បីដូចជាគ្មានអ្វីគ្រោះថ្នាក់ឡើយក្នុងការលាយគ្រឿងស្រវឹងជាមួយភេសជ្ជៈប៉ូវកម្លាំង។ ប៉ុន្តែជាអកុសល្យគឺវាផ្តល់គ្រោះថ្នាក់មែន។ គ្រឿងស្រវឹងគឺជាសារធាតុបំពុល ដែលអាចបន្ថយការងាររបស់សរីរាង្គក្នុងខ្លួនបាន ខណៈពេលដែលភេសជ្ជៈប៉ូវកម្លាំងគឺធ្វើការងារបញ្ច្រាសគ្នាវិញ។ ដូច្នេះនៅពេលអ្នកញ៉ាំភេសជ្ជៈទាំងពីរនេះក្នុងពេលតែមួយ វានឹងបង្កជាប្រតិកម្មមិនធម្មតាកើតឡើងជាមិនខាន។ ការសិក្សាបានបង្ហាញថា ការលាយគ្រឿងស្រវឹងជាមួយភេសជ្ជៈប៉ូវកម្លាំងអាចធ្វើឲ្យអ្នកញ៉ាំគ្រឿងស្រវឹងនេះកាន់តែច្រើនទៅៗរហូតដល់ប៉ះពាល់សុខភាពបាន។
ការជួបជុំក្នុងការិយាល័យ
ចំណុចនេះស្តាប់មើលទៅដូចជាមិនទំណងសោះ។ ប៉ុន្តែវាក៏គ្របដណ្តប់នូវរឿងល្អដែរនៅពេលនិយាយកាន់តែស៊ីជម្រៅបន្ថែមទៀត។ មានហេតុផលមួយដែលក្រោយពីធ្វើពីធីជប់លៀងក្នុងការិយាល័យ វាច្រើនតែធ្វើឲ្យមនុស្សខ្លះបញ្ចេញអាកប្បកិរិយាមិនល្អ ឬប្រធានបទក្តៅបាន។ គ្រៀងស្រវឹងត្រូវបានគេស្គាល់ថា អាចធ្វើឲ្យមនុស្សមានភាពក្លាហានធ្វើអ្វីមួយ។ ពេលខ្លះ វាអាចជួយឲ្យយើងជំនះការភ័យខ្លាចមែន តែមានច្រើនណាស់ដែលគ្រឿងស្រវឹងធ្វើឲ្យយើងក្លាហានជ្រុលរហូតដល់ធ្វើរឿងខុសឆ្គង់ធ្ងន់ធ្ងរនៅចំពោះមុខមនុស្សជាច្រើនផងដែឬ។
ទិញទំនិញតាមអនឡាញ
ការទិញទំនិញសម្រាប់ហេតុផលពិតប្រាកដដែលអ្នកចង់បានអាចជារឿងមួយពិបាកដែរ ដូច្នេះយកល្អគួរតែកុំធ្វើរឿងនេះនៅពេលស្រវឹងឲ្យសោះ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) រឿងនេះអាចធ្វើឲ្យអ្នកសប្បាយចិត្ត ឬនិយាយថាដៃទូលាយណាពេលស្រវឹង ហើយក៏អាចចាយលុយដោយមិនដឹងខ្លួន ឬមិនចាំបាច់ច្រើនដែរ៕