នៅពេលយើងនិយាយដល់ការរួមភេទ អ្នកប្រហែលជាដឹងហើយថា គេមិនដែលមើលរំលងអំពីទ្វារមាសដែលជាសរីរាង្គដ៏សំខាន់សម្រាប់ចូលរួមក្នុងសកម្មភាពនេះទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះ នៅពេលអ្នកឈប់រួមភេទមួយរយៈ វាអាចនឹងត្រូវការពេលយូរបន្តិចដើម្បីទ្វារមាសកែប្រែស្ថានភាពរបស់ខ្លួនមករកភាពរូម៉ែនទិចវិញ។ បើសិនជាអ្នកកំពុងតែឆ្ងល់អំពីរបៀបដែលទ្វារមាសមានប្រតិកម្មដូចម្តេចក្រោយពី ផ្អាក់ការមករដូវដោយសារតែការមានផ្ទៃពោះ ក្រោយសម្រាលកូន ការព្យាបាលបញ្ហាលើទ្វារមាសនោះ យកល្អគួរតែអានចំណុចទាំង ៥ខាងក្រោមនេះហើយ។
ឈឺចាប់ក្នុងពេលរួមភេទ
មែនហើយ វាអាចនឹងមានការឈឺចាប់នៅពេលអ្នកត្រឡប់មករួមភេទឡើងវិញក្រោយពីខានមួយរយៈ។ ចំណង់ផ្លូវភេទ ទោះបីជាវាស្ថិតក្នុងកម្រិតមួយខ្ពស់ក៏ដោយ តែវាក៏អាចនឹងមិនប្រព្រឹត្តិទៅរលូនដែរ។ ទ្វារមាសគឺជាសាច់ដុំ ដែលទន់ ហើយនៅតែមានភាពបត់បែនបានរហូត។ ប៉ុន្តែនៅពេលអ្នកឈប់ប្រើប្រាស់សាច់ដុំនេះ វាអាចនឹងទៅជារឹង ដូចសាច់ដុំនៅស្មងជើងដែរ។ ដូច្នេះវានឹងងាយធ្វើឲ្យមិនមានផាសុកភាព និងឈឺចាប់បន្តិចហើយ។
ទ្វារមាសស្ងួត
បើសិនជាអ្នកខានជួយខ្លួនឯងយូរពេកដោយសារតែការតមរួមភេទ ទ្វារមាសអាចនឹងស្ងួតបាន។ រឿងនេះអាចនឹងធ្វើឲ្យការរួមភេទមិនមានផាសុកភាពម្តងទៀត ដោយសារតែការឈឺចាប់មានខ្លាំងជាងសប្បាយ។
ត្រូវការពេលយូរដើម្បីឈានដល់ចំណុចកំពូល
វានឹងត្រូវការពេលយូរបន្តិចដើម្បីឈានដល់ចំណុចកំពូលក្នុងពេលរួមភេទ។ ដូច្នេះដៃគូត្រូវតែធ្វើយ៉ាងណាខំប្រឹងអត់ធ្មត់បន្តិចហើយ។ ការបរបោសអង្អែលមុនពេលរួមភេទអាចជួយឲ្យសាច់ដុំធូររលត់ និងឆាប់ឈានដល់ចំណុចកំពូលបាន។
ការរួមភេទកាន់តែពិបាក
ដូចអ្វីដែលបាននិយាយខាងលើអញ្ចឹង គឺថា ទ្វារមាសនឹងត្រូវការពេលយូរដើម្បីឈានដល់ចំណុចកំពូលដោយសារទែភាពស្ងួត ភាពរឹងរបស់សាច់ដុំទ្វារមាស ដូច្នេះវានឹងមានការរំខានខ្លាំងបន្តិចបន្តួចហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការបង្ករោគនៅទ្វារមាស
រឿងនេះមិនអាចកើតឡើងគ្រប់ចំណុចឡើយ ប៉ុន្តែភាពខ្វះខាតខាងការរួមភេទ និងប្រើសកម្មភាពច្រើនពេក អាចនឹងធ្វើឲ្យទ្វារមាសងាយនឹងរងការបង្ករោគដោយបាក់តេរីបាន និងដោយសារតែអតុល្យភាព pHថែមទៀតផង៕