បើសិនជាអ្នកកំពុងតែព្យាយាមយកកូន ហើយមិនបានជោគជ័យទៀតនោះ អ្នកគួរតែគិតដល់ថ្នាំដែលកំពុងតែប្រើប្រាស់រាល់ថ្ងៃផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមអ្នកជំនាញបាននិយាយថា ថ្នាំទាំងនោះអាចមានឥទ្ធិពលទៅលើឱកាសនៃការមានផ្ទៃពោះរបស់ស្រ្តីបាន។ ដូច្នេះមុននឹងអ្នកសម្រេចចិត្តឈប់ប្រើវា ចូរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ ថ្នាំទាំងនោះមានអ្វីខ្លះទៅ?
ថ្នាំសរសៃរ Steroid
តើអ្នកកំពុងតែប្រើថ្នាំប្រភេទ Steroid ឬខ្មែរយើងចំណាំហៅថាថ្នាំសរសៃដើម្បីព្យាបាលបញ្ហាជំងឺហឺត ជំងឺរលាកសន្លាក់ Rheumatoid Arthritis ឬ Lupus ដែរទេ? ថ្នាំប្រភេទនេះអាចធ្វើឲ្យស្រ្តីពិបាកនឹងមានផ្ទៃពោះខ្លាំងណាស់។ ដូច្នេះចូរពិគ្រោះជាមួយគ្រូពេទ្យផងបើសិនជាអ្នកកំពុងតែព្យាយាមយកកូន និងត្រូវការប្រើប្រាស់ថ្នាំទាំងនេះ។
ថ្នាំ Non-steroid Anti-inflamatory Drugs
ថ្នាំទាំងនេះមានដូចជា Meloxicam ឬ Diclofenac ដែលប្រើសម្រាប់ព្យាបាលជំងឺរលាកសន្លាក់ តែអាចរំខានដល់ការជ្រុះអូវ៉ុលរបស់ស្រ្តីបាន។
ថ្នាំប្រឆាំងការបាក់ទឹកចិត្ត
ថ្នាំទាំងនេះអាចប៉ះពាល់ដល់ចំណង់ផ្លូវភេទផង ហើយក៏បណ្តាលឲ្យអសមត្ថភាពផ្លូវភេទដែរ។ ដូច្នេះបើសិនជាអ្នកកំពុងតែមានគម្រោងចង់យកកូន ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីផ្លាស់ប្តូរថ្នាំផ្សេងវិញ។
ថ្នាំ Cyclophosphamide
បើសិនជាអ្នកកំពូងតែប្រើថ្នាំទប់ស្កាត់ប្រព័ន្ធភាពស៊ាំមួយនេះក្នុងកម្រិតខ្ពស់ដើម្បីព្យាបាលជំងឺ Lupus ចូរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនទៅ។ ថ្នាំអាចរំខានដល់ការជ្រុះអូវ៉ុលរបស់ស្រ្តីបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ថ្នាំកែរោគចិត្តសាស្រ្ត
ថ្នាំទាំងនេះមានដូចជា Amisulpride និង Risperidone ដែលអាចប៉ះពាល់ដល់ក្រពេញ Pituitary Gland និង បញ្ឈប់ ឬរំខានដល់ការមករដូវ៕