មែនហើយ បុរសៗគ្នាយើងដឹងហើយថា ការដែលកើតមុននៅលើមុខគឺជារឿងមួយគួរឲ្យអាម៉ាស និងធុញទ្រាន់ណាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះក៏មិនមាននរណាពេញចិត្តនូវអាការៈស្នាមក្រហមៗ ជាំ ឬកើតមុនពេញមុខនោះទេ។ យ៉ាងណាមិញអ្នកជំនាញខាងសុខភាពស្បែកបានណែនាំនូវវិធីដោះស្រាយបញ្ហាមុខកើតមុនងាយៗមួយចំនួនដូចខាងក្រោមនេះ៖
លាងមុខយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ
ការលាងសម្អាតមុខមិនគ្រាន់តែអាចកំចាត់ធូលីដី និងភាពកខ្វក់ទេ តែវាក៏ជួយបង្កើនថាមពលដល់ស្បែកផងដែរ។ ចូរប្រើប្រាស់ផលិតផលលាងសម្អាតមុខដែលស័ក្តិសមនឹងប្រភេទស្បែកអ្នកជាទៀងទាត់។ ចូរចំាថា ផលិតផលដែលមានគ្រឿងផ្សំធម្មជាតិគឺអាចជួយប្រឆាំងនឹងជំងឺមុនបានល្អ និងមានប្រសិទ្ធភាព។
ប្រើឡាមកោពុកមាត់ដែលមានគុណភាព
អ្នកគួរតែមានការថ្នាក់ថ្នមចំពោះពុកមាត់ផងតាមរយៈការប្រើឡាមកោពុកមាត់ដ៏ល្អ ជាមួយនឹងក្រែមកោពុកមាត់ផង។
ញ៉ាំទឹកឲ្យបានច្រើន
វិធីដ៏ល្អបំផុតដើម្បីថែរក្សាស្បែកុំឲ្យកើតមុននោះគឺ បង្គ្រប់ជាតិទឹកដល់ខ្លួនឯងឲ្យបានគ្រប់គ្រាន់។ វានឹងជួយច្រោះជាតិពុល ហើយក៏លាងសម្អាតស្បែកបានយ៉ាងល្អដែរ។
កុំប៉ះមុននោះ
មិនត្រូវប៉ះ ឬព្យាយាមញិចមុនឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការដែលស្ទាប់អង្អែល ឬញិចគ្រាន់តែធ្វើឲ្យមុននោះកាន់តែធ្ងន់ធ្ងរប៉ុណ្ណោះ ព្រោះវានឹងបន្សល់ជាស្នាមផ្លែនៅពេលក្រោយ៕