គ្រូពេទ្យនឹងណែនាំនូវរឿងជាច្រើនដែលអ្នកគួរតែធ្វើ និងមិនគួរធ្វើក្រោយពីសម្រាលកូនដោយវះកាត់រួច។ ការវះកាត់នៅពោះត្រូវការការថែទាំងច្រើន និងយកចិត្តទុកដាក់ខ្លាំងណាស់ក្រោយពីសម្រាលកូនរួច។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការដែលមិនយកចិត្តទុកដាក់អំពីរឿងនេះអាចបង្កជាគ្រោះថ្នាក់ និងពន្យាពេលនៃការជាសះរបួសបានដែរ។ យ៉ាងណាមិញ មានរឿងច្រើននាស់ដែលអ្នកអាចនឹងធ្វើដោយមិនដឹងខ្លួន ដែលជាហេតុនាំឲ្យរបួសក្រជាដែរ។ ដូច្នេះ ខ្ញុំសូមណែនាំនូវរឿងមួយចំនួន ដែលអ្នកគួរតែចៀសវាងដើម្បីឲ្យរាងកាយឆាប់ជាលឿនក្រោយពីសម្រាលកូនដោយវះកាត់រួច។
ចៀសវាងការទល់លាមក
ជាក់ស្តែងណាស់ រាល់ការមានសម្ពាធទាំងអស់លើពោះខណៈពេលកំពុងតែធ្វើចលនាពោះវៀន សុទ្ធតែអាចបង្កការឈឺចាប់ដល់កន្លែងវះទាំងអស់។ ការទល់លាមកធ្ងន់ធ្ងរក៏អាចនាំឲ្យរហែកសាច់ដុំពោះ និងការបង្ករោគក្នុងពោះបានដែរ ជាពិសេសក្រោយសម្រាលកូនរួចដោយវះកាត់តែម្តង។ ដូច្នេះដើម្បីចៀសវាងរឿងនេះ គួរតែញ៉ាំអាហារឲ្យបានទៀងទាត់ អាហារសម្បូរជាតិសរសៃ និងញ៉ាំទឹកឲ្យគ្រប់គ្រាន់។
ចៀសវាងការក្អកនិងផ្តាសាយ
ការក្អក និងកណ្តាសអាចដាក់សម្ពាធទៅលើស្នាមរបួស កាន់តែឈឺខ្លាំង ព្រមទាំងធ្វើឲ្យសាច់ដុំពោះចុះខ្សោយថែមទៀត។ ការដែលប្រើកន្សែងរុំត្រចៀកសម្រាប់ស្រ្តីក្រោយសម្រាលកូនដោយវះកាត់រួច ក៏ជាហេតុផលមួយផ្សេងទៀតក្នុងការបង្ការជំងឺផ្តាសាយបានដែរ។ ចូរចាំថា ប្រព័ន្ធភាពស៊ាំក្រោយពីសម្រាលកូនរួចគឺចុះខ្សោយ ដូច្នេះការកើតជំងឺផ្តាសាយក៏មានញឹកញាប់ដែរ។
ចៀសវាងការសើចច្រើន
ថ្វីត្បិតតែការសើចជួយឲ្យរាងកាយបញ្ចេញសារធាតុ Endorphins ដើម្បីជួយឲ្យមានអារម្មណ៍ល្អក៏ដោយ តែវាអាចធ្វើឲ្យឈឺចាប់ និងដាក់សម្ពាធខ្លាំងលើស្នាមរបួសថែមទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ផ្ទុយទៅវិញ គួរតែប្រើវិធីបន្ធូរអារម្មណ៍ដូចជាការហាត់យូហ្គា និងតាំងសមាធិកដើម្បីបំបាត់អាការៈបាក់ទឹកចិត្ត៕