យើងខ្ញុំជឿជាក់ងាអ្នករាល់គ្នាសុទ្ធតែផាត់មុខនៅពេលដែលអ្នកទៅចូលរួមពិធីមង្គលការម្តងៗ។ តើគួរផាត់ដូចម្តេចទើបមើលទៅក្មេងជាងវ័យនោះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនត្រូវផាត់ក្រាស់ពេកទេ ព្រោះមើលទៅដូចតួល្ខោន ដោយមើលឃើញតែម្សៅ មិនស្អាតនោះទេ។ ដូចនេះ មានតែម្សៅដែលល្មម ទើបអាចធ្វើឲ្យមុខអ្នកមើលទៅធម្មជាតិ ហើយស្អាតខ្លាំង។
- អ្នកមិនត្រូវគូសភ្នែកក្រាស់ពេកទេ ព្រោះមើលទៅចាស់ខ្លាំងណាស់ ហើយអាក្រក់ខ្លាំងណាស់ដូចជាភ្នែកខ្លាឃ្មុំអញ្ចឹង។
- ប៊ិចដែលគូសចិញ្ចើមត្រូវតែយកពណ៌ដែលរាក់ជាងពណ៌ចិញ្ចើមអ្នក។ បើអ្នកប្រើពណ៌ខ្លាំងពេក ដូចជាយកធ្យូងមកគូសលើចិញ្ចឹមអ្នកអញ្ចឹង មើលទៅអាក្រក់មើលណាស់។
- នៅពេលដែលលាបក្រែមអ្នកត្រូវតែជ្រើសរើសពណ៌ដែលសិចស៊ី ហើយត្រូវតែជាពណ៌ដែលលាបមកឃើញភ្លឺទើបមើលទៅក្មេង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)