មូលដ្ឋាននៃអាពាហ៍ពិពាហ៍គឺស្នេហា។ប៉ុន្តែមានតែស្នេហាគឺមិនគ្រប់គ្រាន់ទេ ព្រោះវាគ្រាន់តែជាចំនុចតូចប៉ុណ្ណោះ។ដូចនេះមុនពេលដែលសម្រេចចិត្តរៀបការអ្នកត្រូវតែចេះពិភាក្សាអំពីចំនុចសំខាន់ៗមួយចំនួន ទើបអ្នកអាចមានសុភមង្គលក្រោយពេលរៀបការ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- តើអ្នកទាំងពីយល់ពីអត្ថន័យសំខាន់នៃជីវិតគូឬនៅ?
- ត្រូវតែចេះស្វែងយល់ពីវិធីដែលអាចរស់នៅចុះសម្រុងជាមួយអ្នកផ្ទះបាន ព្រោះការរៀបការមិនមែនជារឿងតែពីរនាក់ទេ តែជារឿងសម្រាប់គ្រួសារពីរ។
- ត្រូវតែចេះពិភាក្សាអំពីរឿងសិចជាមុន ព្រោះរឿងនេះក៏អាចបំផ្លាញអាពាហ៍ពិពាហ៍អ្នកដែរ។
- ត្រូវតែពិភាក្សាពីតួនាទីនៃការមើលថែទាំកូនជាមុនសិន។តើនរណាមើលថែទាំនៅពេលយប់ ព្រោះរឿងនេះក៏អាចធ្វើឱ្យអ្នកឈ្លោះប្រកែកគ្នាបានដែរ។
- ត្រូវតែរៀបចំផែនការការងារឱ្យបានច្បាស់លាស់។តើការងារពិតជាសំខាន់សម្រាប់អ្នកទាំងពីរឬ?បើសំខាន់នោះអ្នកមិនត្រូវព្រោះតែរឿងការងារហើយឈ្លោះគ្នាទេ។
- បញ្ហាមួយទៀតគឺសំខាន់ណាស់ហើយត្រូវតែពិភាក្សាឱ្យបានច្បាស់លាស់ចៀសវាងមានការលេងលះគ្នាព្រោះតែរឿងនេះ។បញ្ហានោះគឺ លុយកាក់។អ្នកត្រូវតែកំនត់អ្នកដែលទុកដាក់លុយកាក់ជាមុនសិន តើក្រោយពេលរៀបការនរណាជាអ្នកទុក៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)