មនុស្សយើងសុទ្ធតែចង់បានបេះដូងដែលល្អនិងខួរក្បាលដ៏វៃឆ្លាត។ព្រោះបើពួកវាល្អ នោះយើងនឹងអាចរស់នៅដោយសុខស្រួលហើយថែមទាំងអាចបំពេញការងារគ្រប់បែបយ៉ាងទៀតផង។តើមានវិធីអ្វីខ្លះដែលអាចការពារបាន? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកត្រូវតែរកឃើញចំណង់ចំណូលចិត្តរបស់ខ្លួនដែលធ្វើឲ្យខ្លួនសប្បាយចិត្តដូចជាស្តាប់ចម្រៀង ឬជួបជុំជាមួយមិត្តភក្តិជាដើម។
- អ្នកមិនត្រូវបរិភោគរបស់ដែលមានជាតិស្ករខ្ពស់នោះទេ មានន័យថាមិនត្រូវបរិភោគផ្អែមពេកឡើយ។
- អ្នកត្រូវហាត់ប្រាណឲ្យបានច្រើនដើម្បីឲ្យសាច់ដុំកម្រើក ហើយអាចបញ្ចេញញើសដែលមានជាតិពុលចេញមកក្រៅទាំងអស់។
- អ្នកត្រូវសើចខ្លាំងៗចំនួន១៥នាទីប្រៀបដូចហាត់ប្រាណចំនួន៣០នាទីអញ្ចឹង។ វាជាឱសថក្នុងការព្យាបាលជំងឺ។
- អ្នកមិនត្រូវនាំយកកំហឹងទៅគេងជាមួយទេ ព្រោះវាប៉ះពាល់ដល់ខួរក្បាលណាស់។
- អ្នកត្រូវតែទុកការងារនៅតំណែងទីពីរ ហើយសុខភាពនៅតំណែងទីមួយ ដោយមិនត្រូវមានសំម្ពាធការងារច្រើនទេ ព្រោះវាអាចប៉ះពាល់ដល់បេះដូងអ្នកជាខ្លាំង។ ដូចនេះអ្នកអាចអនុវត្តតាមវិធីទាំងនេះដើម្បីសុខភាពបេះដូងនិងខួរក្បាលអ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)