នៅពេលខ្លះកូនអ្នកតែងតែរករឿងនៅមុនពេលដែលគេងហើយថែមទាំងអាចយំទៀតផង។ធ្វើឲ្យឳពុកម្តាយធុញទ្រាន់ជាខ្លាំង។តើអ្នកដឹងទេថាអាការ:ទាំងនេះអាចជាសញ្ញាប្រាប់អ្នកថាកូនមានជម្ងឺនោះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅមុនពេលគេងបើកូនអ្នកមានអារម្មណ៍មួរម៉ៅ មុខឡើងក្រហម ដកដង្ហើមញាប់ នោះបញ្ចាក់ថាគេប្រហែលជាចង់ក្តៅខ្លួនឬកំពុងតែក្តៅហើយ។
- នៅពេលដែលកំពុងគេង បើកូនអ្នកតែងតែកន្ត្រាក់ដៃឬជើង នោះកូនអ្នកប្រហែលជានឿយហត់ខ្លាំងពេកឬមានភាពភ័យខ្លាចពីរឿងអ្វីមួយហើយ។
- ការគេងមិនស្ងប់ឬប្រែមកប្រែទៅ។អាការ:នេះប្រហែលជាបរិភោគឆ្អែតពេកជាហេតុបណ្តាលឲ្យរំលាយអាហារមិនបាន ឬអាចក្តៅខ្លួនក៏អាចថាបានដែរ។
- ពេលខ្លះកំពុងតែគេង ហើយស្រាប់តែភ្ញាក់ហើយយំ ហើយទង្វើនេះតែងតែកើតឡើងញឹកញាប់ជាច្រើនដង។អ្នកគួរតែប្រយ័ត្នថាតើកូនមានក្អួតឬរាគរូសទេ បើមានត្រូវតែនាំទៅមន្ទីរពេទ្យជាបន្ទាន់។ ដូចនេះឳពុកម្តាយគ្រប់រូបត្រូវតែចេះសង្កេតពីអាការ:ចំលែកៗដែលកើតឡើងលើខ្លួនកូនគ្រប់ពេល មិនត្រូវយកសុខភាពកូនមកលេងសើចទេ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)