ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសកម្មភាពដែលអាចបំផ្លាញកូនចោល។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នករំពឹងខ្ពស់ពេកលើកូនរបស់អ្នក គឺជាការកំពុងតែដាក់សម្ពាធលើខ្លួនកូន។ នៅពេលដែលខ្លួនកូនរងសម្ពាធធ្ងន់តាំងពីតូច នឹងបំផ្លាញកូនតាំងពីតូច ដោយធ្វើឲ្យគេមិនរួសរាយដូចជាក្មេងដទៃឡើយ។
- អ្នកមិនគួរតែងតែប្រើអំពើហឹង្សាដាក់កូននៅពេលដែលគេធ្វើអ្វីឲ្យអ្នកមិនពេញចិត្តឡើយ ព្រោះការធ្វើបែបនេះ នឹងធ្វើឲ្យកូនកើតមានសម្ពាធផ្លូវចិត្ត ដោយធ្វើឲ្យអារម្មណ៍កូនមិននឹងនរឡើយ។
- អ្នកមិនគួរយកកូនរបស់អ្នកទឿប្រៀបជាមួយនរណាឡើយ ព្រោះមនុស្សខុសគ្នា មិនអាចប្រៀបគ្នាបានឡើយ។ ទោះបីជាកូនគេល្អយ៉ាងណា ក៏អ្នកមិនគួរយកកូនរបស់ខ្លួនទៅប្រៀបនឹងអ្នកដទៃឡើយ។ ការប្រៀបធៀបនេះ នឹងបំផ្លាញកូនអ្នកចោលយ៉ាងងាយ។
- អ្នកមិនគួរធ្វើជាមាតាបិតាដែលកូននិយាយតែមួយម៉ាត់ ហើយអ្នកអាចយកទាំងព្រះចន្ទចុះមកឲ្យគេឡើយ។ ការធ្វើបែបនេះ ជាទង្វើដែលកំពុងតែទំនើងកូន ធ្វើឲ្យកូនអ្នកខូចតាំងពីតូច ដោយពិបាកពត់មកវិញខ្លាំងណាស់។
- អ្នកមិនគួរនិយាយពាក្យថា កូនជាបុគ្គលដែលគ្មានបានការឡើយ ព្រោះពាក្យសម្តីនេះនិយាយយូរ នឹងអាចក្លាយជាការពិត។ ដូចនេះ អ្នកមិនគួរនិយាយដាក់កូននោះឡើយ។
- អ្នកមិនគួរធ្វើការសម្រេចចិត្តជំនួសកូនឡើយ ព្រោះកូនមានគំនិតផ្ទាល់ខ្លួនរបស់គេ ដោយអ្នកមិនគួររំលោភលើការសម្រេចចិត្តរបស់ខ្លួនឡើយ។ ដូចនេះ ដើម្បីឲ្យកូនអាចក្លាយជាមនុស្សដែលមានម្ចាស់ការលើខ្លួនគេ អ្នកគួរតែឲ្យគេសម្រេចចិត្តលើខ្លួនគេ។
- អ្នកគួរតែធ្វើជាអ្នកម្តាយដែលជឿជាក់លើកូន ដោយមិនគួរសង្ស័យកូនឡើយ។ ការជឿជាក់នេះសំខាន់ណាស់ អាចធ្វើឲ្យកូនក្លាយជាបុគ្គលដែលមានអនាគតដ៏ភ្លឺស្វាង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)