ជាតិនីកូទីនជាធម្មជាតិមានលក្ខណៈញៀនដូចគ្នានឹងថ្នាញៀនហេរ៉ូអ៊ីនដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាមួយនឹងការជក់បារីតែប៉ុន្មាននាទីទេ ខួរក្បាលនឹងបញ្ចេញសារធាតុគីមីជាច្រើនដែលធ្វើឲ្យអ្នកជក់នោះមានអារម្មណ៍ល្អ។ ដូច្នេះហើយទើបអ្នកជក់បារីតែងតែសប្បាយចិត្តក្រោយជក់រួច។ ហើយនៅពេលឈប់ជកវិញ ផលរំខាននៃការញៀនច្រើនតែកើតឡើង។ ខាងក្រោមនេះគឺជាអាការៈមួយចំនួនដែលបញ្ជាក់ថា អ្នកកំពុងតែញៀនជាតិនីកូទីនហើយ៖
- ថប់អារម្មណ៍ ឬបាក់ទឹកចិត្ត
- ឃ្លាន
- ពិបាកផ្ចង់អារម្មណ៍
- មិនអាចធ្វើការងារអ្វីកើត
- ឃ្លានអាហារកាន់តែខ្លាំង និងឡើងទម្ងន់
- ឆេវឆាវ ស៊ាំចិត្ត និងខឹង
- គេងមិនលក់ និងមិនចេះអត់ធ្មត់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ពិបាកគេង ឬគេងច្រើនពេក៕