អាយុក្មេងត្រូវបានក្លាយទៅជាប្រធានបទសម្រាប់តស៊ូមតិមួយនេះពេលនិយាយអំពី រយៈពេលដែលក្មេងៗគួរតែមើលទូរទស្សន៍។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដោយសារតែពេលវេលាបានផ្លាស់ប្តូរ គំនិតនៃការមើលទូរទស្សន៍ក៏បានផ្លាស់ប្តូរដែរ ហើយឥលូវនេះក្មេងៗមើលតែវីដេអូនៅលើអ៊ីនធើណេត ឬកម្មវិធីផ្សេងៗ និងរឿងកុនផ្សាយផ្ទាល់តាមគេហទំព័រទៀតក៏មាន។ យ៉ាងណាមិញ ទោះបីជាការមើលទូរទស្សន៍ត្រូវបានផ្លាស់ប្តូរក៏ដោយ តែការបារម្ភរបស់ឪពុកម្តាយចំពោះការមើលរបស់កូននៅតែដដែលទេ។
ក្តៅបារម្ភសំខាន់ៗពីរយ៉ាងដែលឪពុកម្តាយមាននោះគឺផលវិបាកចំពោះរាងកាយ និងផ្លូវចិត្ត នៃការមើលទូរស័ព្ទរបស់កូនគាត់តែម្តង។ ខណៈពេលដែលផលប៉ះពាល់ចំពោះផ្លូវចិត្តនោះគឺជាប់ទាក់ទងនឹងកម្មវិធីដែលគេមើល ថានឹងមានទៀតនៅថ្ងៃបន្ទាប់។ ចំពោះផលប៉ះពាល់ចំពោះរាងកាយគឺភ្នែកតែម្តង។ ខាងក្រោមនេះគឺជាអ្វីដែលអ្នកត្រូវតែដឹងអំពីចម្ងាយដែលកូនអ្នកគួរតែមើលពីកញ្ចក់ទូរទស្សន៍តែម្តង។
ក្រៅពីប៉ះពាល់ដល់ការរៀនសូត្រ កម្រិតនៃការធាត់ជ្រុល ម៉ោងគេង និងគុណភាពនៃការគេង ការមើលទូរទស្សន៍ក៏អាចប៉ះពាល់ដល់ភ្នែគបានដែរ។ ខណៈពេលដែលការខំប្រឹងមើលទូរទស្សន៍ច្រើនពេក ឬអង្គុយជិតទូរទស្សន៍ពេកនោះ អាចធ្វើឲ្យឈឺក្បាល រហូតតដល់ភ្នែកអស់កម្លាំង និងខ្សោយការមើលឃើញច្បាស់របស់ភ្នែកថែមទៀត។ ភាគច្រើនទូរទស្សន៍សព្វថ្ងៃនេះមានកញ្ចក់ LED ដែលវាអាចបញ្ចេញពន្លឺពណ៌ខៀវ ដែលបង្កគ្រោះថ្នាក់ដល់ភ្នែកបាន។ ពន្លឺពណ៌ខៀវនឹងបង្កើនការប្រឈមនឹងជំងឺភ្នែក Macular Degeneration កាន់តែខ្លាំង។ ពន្លឺពណ៌ខៀវអាចជ្រៀតចូលទៅក្នុងបាតភ្នែក និងបំផ្លាញកោសិកាមានរំញោចនឹងពន្លឺបានទៀតផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចម្ងាយដ៏ល្អបំផុតសម្រាប់ការមើលទូរទស្សន៍របស់ក្មេងគឺ ២ម៉ែត្រកន្លះ ទៅ៣ម៉ែត្រ។ ច្បាប់ដ៏សំខាន់មួយដែលត្រូវចាំនោះគឺនៅឆ្ងាយពីកញ្ចក់ទូរទស្សន៍ ៥ដងនៃទំហំបណ្តោយរបស់កញ្ចក់ទូរទស្សន៍នោះ។ កញ្ចក់ទូរទស្សន៍គួរស្ថិតនៅចំពីមុខភ្នែក ដើម្បីបន្ថយការធ្វើចលនាក ដែលនាំឲ្យឈឺសាច់ដុំ។ អ្នកក៏ត្រូវតែលើកទឹកចិត្តកូនឲ្យសម្រាកពីការមើលជាទៀងទាត់ដែរ។ សម្រាប់ការមើលទូរទស្សន៍ជារៀងរាល់ ២០នាទី គួរតែឲ្យគេក្រឡេកទៅមើលអ្វីផ្សេងខាងក្រៅផ្ទះចម្ងាយ ៦ម៉ែត្រ យ៉ាងហោចណាស់ ២០វិនាទី៕