បាក់តេរីមានពីរប្រភេទគឺបាក់តេរីល្អ និងអាក្រក់។ បាក់តេរីអាក្រក់នឹងធ្វើឲ្យកើតជំងឺនិងបញ្ហាទៅលើមុខងារធម្មតារបស់រាងកាយ ខណៈពេលដែលបាក់តេរីល្ងនឹងជួយដល់មុខងាររាងកាយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បាក់តេរីល្អៗក៏ត្រូវបានគេហៅថាជាបាក់តេរីក្នុងពោះវៀនដែលដើរតួនាទីដ៏សំខាន់មួយក្នុងការបង្កើតមុខងារប្រព័ន្ធភាពស៊ាំ និងបឺតស្រូបជីវជាតិដល់រាងកាយ។
ថ្នាំបំប៉នច្រើនណាស់ត្រូវបានគេប្រើដើម្បីបង្កើនមុខងាររបស់បាក់តេរីល្អៗដែលមានក្នុងពោះវៀន។ តាមការសិក្សាថ្មីមមួយដែលធ្វើទៅលើសត្វជ្រូកបានបង្ហាញថា ថ្នាំបំព៉នទាំងនេះប្រហែលជាធ្វើការខុសគ្នាទៅតាមភេទមនុស្ស ហើយលទ្ធផលនេះក៏អាចប្រើការបានលើទារកបានដែរ។ តាមការសិក្សានេះដែលបានចុះផ្សាយក្នុងសារព័ត៌មាន Frontiers in Immunology បានរកឃើញថា កូនជ្រូក ២៨ក្បាលមានចំនួនកោសិកាប្រព័ន្ធភាបស៊ាំ អង់ទីគ័រ និងផលិតផលម៉ូលេគុលប្រព័ន្ធភាពស៊ាំខុសៗគ្នាទៅតាមភេទរបស់វា។
ការញ៉ាំបាក់តេរីផ្តល់សុខភាពដូចជាពពួក Yeast ជាតម្រងថ្នាំបំប៉ន បានបង្ហាញថា វាក៏មានឥទ្ធិពលទៅលើប្រព័ន្ធភាពស៊ាំរបស់មនុស្សយើងដែរ។ ប៉ុន្តែ ឥទ្ធិពលទាំងនេះត្រូវបានគេកត់ត្រាថា មានលក្ខណៈខុសៗគ្នាទតាមភេទរបស់ជ្រូក។ អ្នកស្រាវជ្រាវនិយាយថា កូនជ្រូកគឺជាគំរូដ៏មានតម្លៃមួយសម្រាប់សិក្សាលើក្មេងៗ ជាពិសេសការសិក្សាលើជីវជាតិតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចំពោះថ្នាំបំប៉នសុខភាពដែលប្រើដើម្បីបង្កើនឥទ្ធិពលបាក់តេរីល្អៗចំពោះប្រព័ន្ធភាពស៊ាំ ក៏ឆ្លើយតបនឹងភេទទាំងពីរនេះខុសៗគ្នាដែរ។ នៅពេល Prebiotic ជាប្រភេទរុក្ខជាតិត្រូវបានផ្តល់ឲ្យជ្រូកឈ្មោល និងញីស៊ីនោះ វាបានបង្កើនចំនួននៃកោសិកាឆ្លើយតបសម្រាប់គ្រងគ្រងប្រព័ន្ធភាពស៊ាំលើពោះវៀនជ្រូកឈ្មោល តែមិនមានក្នុងពោះវៀនជ្រូកញីឡើយ៕