ការលើសជាតិស្ករក្នុងឈាមកើតឡើងនៅពេលដែលមានជាតិស្ករច្រើនខុសធម្មតាកំពុងតែចរាចរណ៍ក្នុងចរន្តឈាម។ វាអាចធ្វើឲ្យខូចខាតដល់សរសៃប្រសាទ សរសៃឈាម និងសរីរាង្គជាច្រើនថែមទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ករណីដែលទុកចោលយូរ ការលើសជាតិស្ករក្នុងឈាមខ្ពស់អាចបណ្តាលឲ្យកើតជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ខ្វាក់ភ្នែក ខូចសរសៃប្រសាទ ជំងឺសរសៃប្រសាទ លិង្គមិនឡើងរឹង បញ្ហាពោះវៀនដូចជារាករូស ឬទល់លាមករ៉ាំរ៉ៃជាដើម។
ប្រភេទនៃការលើសជាតិស្ករក្នុងឈាម
- ការលើសជាតិស្ករក្នុងឈាមពេលមិនញ៉ាំអ្វីសោះ ៨ម៉ោង៖ កើតឡើងនៅពេលជាតិស្ករលើសពី ១៣០mg/dL ឡើងទៅ។
- ការលើសជាតិស្ករក្នុងឈាមក្រោយញ៉ាំអីហើយ៖ កើតឡើងនៅពេលជាតិស្ករក្នុងឈាមលើសចាប់ពី ១៨០mg/dL ឡើងទៅ។
អាការៈដែលបញ្ជាក់ថាកំពុងតែលើសជាតិស្ករក្នុងឈាម៖
- ស្រេកទឹកខ្លាំង ឃ្លានខ្លាំង ឈឺពោះ និងស្រកទម្ងន់
- ស្ងួតមាត់ និងស្ងួតស្បែក
- ជាតិស្ករក្នុងទឹកនោមមានខ្ពស់
- ឈឺក្បាល អស់កម្លាំង ឈឺប្រអប់ដៃ និងជើងឈៀបៗ
- នោមញឹក ជាពិសេសការដែលឧស្សាហ៍ចូលបន្ទប់ទឹកញឹកជាងធម្មតា
- អស់កម្លាំង ចង្អោ និងក្អួតគឺជាអាការៈញឹកញាប់
- បេះដូងលោតញ៉ាប់
- ជាតិស្ករក្នុងឈាមឡើងខ្ពស់ជាង ១៨០mg/dL
- ព្រឹលភ្នែកដោយសារតែជាតិស្ករលើសហើយកកជាប់កញ្ចក់ភ្នែកផ្នែកកណ្តាល
- ជំងឺអញ្ចាញធ្មេញក៏អាចធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ដែរ។
តើអ្វីទៅដែលធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់?
- តមអាហារ ឬភ្លេចចាក់ថ្នាំអាំងស៊ុយលីន
- ស្រ្តេសគឺជាមូលហេតុចំបងមួយដែលនាំឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់
- កង្វះលំហាត់ប្រាណរាងកាយ
- ធ្វើលំហាត់ប្រាណខ្លាំងៗពេក
- ជំងឺ Diabetic Ketoacidosis កើតឡើងនៅពេលរាងកាយមិនទទួលបានអាំងស៊ុយលីនគ្រប់គ្រាន់
- ជំងឺរលាកលំពែង
- ជំងឺរលាកក្រពេញទីរ៉ូអ៊ីត
- កំពុងតែធាត់ជ្រុល ឬរស់នៅអសកម្ម។
តើនរណាខ្លះដែលប្រឈមខ្ពស់នឹងការលើសជាតិស្ករក្នុងឈាម?
- ការលើសជាតិស្ករក្នុងឈាមកើតឡើងលើអ្នកដែលមានជំងឺទឹកនោមផ្អែម
- វាក៏អាចកើតឡើងដែរបើសិនជាអ្នកមិនបានតាមដាន និងគ្រប់គ្រងជាតិស្ករល្អទេ
- ការញ៉ាំគ្រឿងស្រវឹងច្រើនពេកក៏អាចបង្កើនការប្រឈមនឹងការលើសជាតិស្ករក្នុងឈាមបានដែរ។
វិធីសាស្រ្តធម្មជាតិក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម៖
- ធ្វើទោតាមគម្រោងញ៉ាំអាហារ ឬគម្រោងរបបអាហារ ការហាត់ប្រាណទៀងទាត់ និងការពិគ្រោះជាមួយគ្រូពេទ្យជានិច្ច
- តាមដានជាតិស្ករក្នុងឈាមជាទៀងទាត់
- ពិនិត្យជាតិស្ករក្នុងឈាមជារៀងរាល់ថ្ងៃដោយប្រើម៉ាស៊ីនតេស្តដែលណែនាំពីគ្រូពេទ្យ
- លេបថ្នាំដែលគ្រូពេទ្យបានចេញឲ្យប្រើ និងចៀសវាងពពួកថ្នាំ Steroids
- ចូរកាត់បន្ថយការញ៉ាំកាបូអ៊ីដ្រាត និងអាហារសម្បូរខ្លាញ់ក្នុងអាហារ
- ចូរពិនិត្យទម្ងន់ជានិច្ចផងដោយសារតែគម្រោងរបបអាហារនឹងជួយអ្នកស្រកទម្ងន់បាន។
ពេលដែលត្រូវទៅជួបពេទ្យ
បើសិនជាអាការៈនៃការលើសជាតិស្ករក្នុងឈាមដូចជា ស្រេកទឹកខ្លាំង អស់កម្លាំង ពិបាកដកដង្ហើម ឈឺពោះ នោមញឹក ចង្អោ និងក្អួតកើតឡើងជាប់យូរជាងពីរសប្តាហ៍ដោយមិនស្រាកស្រាន្ត និងធ្វើឲ្យអ្នកពិបាកធ្វើការរស់នៅប្រចាំថ្ងៃ វាគឺជាពេលវេលាដែលអ្នកត្រូវទៅជួបគ្រូពេទ្យដើម្បីពិនិត្យហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វាកាន់តែល្អបំផុតដែលត្រូវព្យាបាលរោគសញ្ញាក្នុងពេលមានអាការៈលើសជាតិស្ករក្នុងឈាមភ្លាមៗ ដើម្បីកុំឲ្យមានផលវិបាកច្រើន៕