អ្នកខ្លះមានទម្លាប់ហាលអាវមិនត្រឡប់ទេ។ អ្នកខ្លះទៀតមានទម្លាប់ហាលអាវត្រឡប់។ ដូចនេះ តើរបៀបហាលអាវបែបណាដែលត្រឹមត្រូវទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលដែលអ្នកហាលអាវក្នុង អ្នកគួរតែកុំត្រឡប់ខាងក្នុងចេញក្រៅ ព្រោះវាអាចស្រូបយកមេរោគចូលជាច្រើន។ ជាហេតុដែលធ្វើឲ្យមេរោគទាំងនោះអាចប៉ះនឹងស្បែកអ្នកនៅពេលដែលអ្នកពាក់។ ម្យ៉ាងទៀត អ្នកមិនគួរហាលអាវស នៅក្រោមកម្តៅថ្ងៃខ្លាំងនោះទេ ព្រោះវាអាចធ្វើឲ្យអាវអ្នកលឿងបាន។ ដូចនេះ អ្នកគួរតែហាលនៅកន្លែងដែលមានខ្យល់ចេញចូលបានហើយ។ ចំណែកអាវពណ៌ អ្នកគួរតែត្រឡប់ខាងក្នុងចេញទៅហាល ព្រោះបើអ្នកមិនត្រឡប់ វាអាចនឹងធ្វើឲ្យអាវទាំងនោះមានពណ៌ស្លេកបាននៅពេលដែលវាស្ថិតក្រោមកម្តៅខ្លាំង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)