មានមនុស្សមួយចំនួនចូលចិត្តញ៉ាំស្រាណាស់។ ក្រោយពេលដែលស្រវឹងម្តងៗ តែងមានអាការៈមួយចំនួនកើតឡើង ជាហេតុដែលធ្វើឲ្យពិបាកទ្រំាជាខ្លាំង។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអាការៈទាំងនោះធូរស្រាល។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ក្រោយពេលដែលអ្នកស្រវឹង ប្រសិនជាមានអាការៈឈឺក្បាល អ្នកអាចញ៉ាំទឹកឃ្មុំលាយទឹកបាន នោះអ្នកនឹងអាចមិនសូវឈឺក្បាលទេ។
  2. ប្រសិនជាក្រោយពេលដែលអ្នកស្រវឹង ហើយមានអាការៈវិលមុខ អ្នកអាចពិសារទឹកប៉េងប៉ោះបាន។
  3. បើអ្នកស្រវឹង ហើយមានអាការៈចង់ក្អួត អ្នកអាចញ៉ាំផ្លែទំពាំងបាយជូរស្រស់បាន។
  4. បើអ្នកស្រវឹង ហើយក្តៅពេញខ្លួន អ្នកអាចញ៉ាំទឹកឳឡឹកបាន នោះវានឹងធ្វើឲ្យអ្នកធូរស្រាល។
  5. ប្រសិនក្រោយស្រវឹង ហើយមាត់មានក្លិន អ្នកអាចបរិភោគក្រូចថ្លុងបាន នោះមាត់អ្នកនឹងមិនមានក្លិនទេ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)