ឃ្លានពេលយប់តែមិនហ៊ានទទួលទានព្រោះខ្លាចកើនទម្ងន់ខ្លាំងមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភមិនមែនសុទ្ធតែគ្រប់អាហារទាំងនេះជះផលប៉ះពាល់ដល់ទម្ងន់របស់អ្នកឡើយប្រសិនបើទទួលទានក្នុងកម្រិតមធ្យម។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារសម្រន់មួយចំនួនដែលអ្នកអាចទទួលទានបានក្រោយម៉ោង ៨ យប់ដោយមិនបាច់បារម្ភខ្លាចធាត់ ៖
១. គ្រាប់ធញ្ញជាតិ
ជាប្រភពដ៏ប្រសើរនៃជាតិសសៃ និងអាស៊ីតខ្លាញ់ល្អ monounsaturated ដែលជួយឱ្យឆាប់ឆ្អែត ឬមានអារម្មណ៍ឆ្អែតបានយូរដោយមិនបង្កើនកាឡូរីខ្ពស់ក្នុងរាងកាយ។ ទោះជាយ៉ាងណាកុំទទួលទានច្រើនពេក!
២. ផ្លែបឺរ
ត្រឹមតែពីរបីចំណិតនៃផ្លែឈើនេះធ្វើឱ្យអ្នកឆ្អែតបានយូរបាត់ទៅហើយ។ ផ្លែបឺរជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃ ខ្លាញ់ល្អ និងវីតាមីន។
៣. យ៉ាអួរ
ជាអាហារសម្រន់ប្រសើរបំផុតដែលអ្នកអាចទទួលទានក្រោយម៉ោង ៨ យប់ដោយមិនខ្លាចថានឹងឡើងទម្ងន់។
៤. សូកូឡាខ្មៅ
អាហារសម្រន់ពេលយប់ដែលជួយឱ្យឆាប់ឆ្អែតមួយទៀតនោះ គឺសូកូឡាខ្មៅ។ ចូរជ្រើសរើសសូកូឡាខ្មៅដែលមានផ្ទុកជាតិកាកាវ ៧០ ភាគរយ ហើយកុំទទួលទានច្រើនជាងមួយដុំ។
៥. ប៊្លូបឺរី
ត្រឹម ១ ពែងនៃប៊្លូបឺរីមានផ្ទុកជាតិសសៃ ប្រូតេអ៊ីន រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មដែលនឹងជួយរាងកាយទប់ទល់ជាមួយការឃ្លានបានយ៉ាងប្រសើរឆាប់រហ័ស៕