ជំងឺមហារីកសួតត្រូវបានគេស្គាល់ថាជាជំងឺមហារីកដែលកើតមានជាញឹកញាប់បំផុត និងធ្ងន់ធ្ងរ ហើយកើតឡើងលើមនុស្សចាស់អាយុចាប់ពី ៧០ឆ្នាំឡើងទៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ចំពោះមនុស្សអាយុតិចជាង ៤០ឆ្នាំក៏មានដែរ គ្រាន់តែមានចំនួនតិចតួច។ ការជក់បារីគឺជាមូលហេតុស្ទើតែ ៩០ភាគរយទៅហើយរបស់ជំងឺមហារីកសួតនេះ ប៉ុន្តែអ្នកមិនជក់បារីក៏អាចកើតជំងឺនេះបានដែរ។
ជំងឺមហារីកសួតច្រើនតែមិនបង្កជារោគសញ្ញានៅដំណាក់កាលដំបូងឡើយ ហើយក៏អាចត្រូវការស៊ីពេលច្រើនឆ្នាំដែរទើបដឹង។ នៅពេលរោគសញ្ញាបង្ហាញខ្លួន វាច្រើនតែបញ្ជាក់ថា ជំងឺនេះស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ ឬអាចនិយាយថារាលដាលទៅកន្លែងផ្សេង ឬសរីរាង្គណាផ្សេងបានទៅហើយ។ យ៉ាងណាមិញ អាការៈរបស់ជំងឺមហារីកសួតច្រើនតែកើតជាញឹកញាប់បំផុតនោះមានដូចជា៖
- ការក្អករ៉ាំរ៉ៃដែលមិនព្រមបាត់ទៅវិញក្នុងរយៈពេល ២ ទៅ៣សប្តាហ៍ ឬកាន់តែធ្ងន់ទៅៗ។ ការក្អកនេះនឹងធ្វើឲ្យឈឺទ្រូងដែរ។
- ក្អកធ្លាក់ឈាម
- ពិបាកដកដង្ហើម និងដកដង្ហើមលឺសូរដូចហួច ឬតឹងក្នុងទ្រូង
- មុខ ដៃ និងកទៅជាហើម និងសម្លេងទៅជាការស្អកច្រើន
- ឧស្សាហ៍មានជំងឺ ដោយសារតែប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ជំងឺដែលអាចកើមានដូចជា រលាកទងសួត ឬរលាកសួតម្តងហើយម្តងទៀត។
អាការៈញឹកញាប់ផ្សេងៗទៀតដែលកើតមាននៅដំណាក់កាលធ្ងន់ធ្ងរមានដូចជា៖
- ឈឺក្នុងឆ្អឹង ដែលជាសញ្ញាបញ្ជាក់ថាមហារីករាលដាលដល់ឆ្អឹងហើយ
- មានរោគសញ្ញាសរសៃប្រសាទដូចជា ឈឺក្បាល វិលមុខ ប្រកាច់ អាកប្បកិរិយាប្រែប្រួល និងស្ពឹកនៅដៃ និងជើ
- ហើមរាងកាយ
រោគសញ្ញាភាគច្រើនដែលបានលើកឡើងខាងលើនេះអាចបង្កឡើងដោយជំងឺណាផ្សេងក្រៅពីមហារីកសួតដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)សម្រាប់ការកំណត់រោគវិនិច្ឆ័យបានទាន់ពេលវេលា និងព្យាបាលបានលឿនអាចនឹងជួយឲ្យលទ្ធផលល្អជាងយឺតពេល ដូច្នេះយកល្អគួរតែស្វែងការពិគ្រោះជំងឺឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបានបើសិនជាសម្គាល់ឃើញសញ្ញាដូចបានរៀបរាប់ខាងលើនេះហើយ៕