ការហើមប្រអប់ដៃក្នុងពេលហាត់ប្រាណគឺជាបញ្ហាដែលកើតឡើងញឹកញាប់បំផុត។ ការហាត់ប្រាណនឹងបង្កើនលំហូរឈាមទៅបេះដូង សួត និងសាច់ដុំដែលកំពុងតែធ្វើការ ហើយក៏បន្ថយលំហូរឈាមទៅប្រអប់ដៃផងដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកជំនាញជឿថា ការថយចុះលំហូរឈាមអាចនាំឲ្យសរសៃឈាមរីកធំក្នុងប្រអប់ដៃបាន រហូតដល់ទៅជាហើមបែបនេះ។ ដើម្បីបំបាត់ការមិនមានផាសុកភាពដោយសារតែហើមដៃក្នុងពេលហាត់ប្រាណ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- ដោះចិញ្ចៀនចេញ និងបន្ធូរខ្សែនាឡិកាមុនពេលហាត់ប្រាណ
- ចូរប្រើដៃហាត់ប្រាណបត់ចុះបត់ឡើងឲ្យបានច្រើនក្នុងពេលហាត់ប្រាណ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរពុតពែនម្រាមដៃសិន បន្ទាប់មកចុះក្តាប់ដៃឲ្យបានច្រើនដងក្នុងពេលហាត់ប្រាណ៕