ប្រជាជនអាមេរិកប្រហែល ៧ភាគរយរងការប៉ះពាល់ដោយសារតែជំងឺថប់អារម្មណ៍ក្នុងសង្គម ដែលវាជាជំងឺផ្លូវចិត្តមួយប្រភេទធ្វើឲ្យអ្នកជំងឺយល់ថា ខ្លាចខ្លាំងដោយមិនអាចគ្រប់គ្រងបានក្នុងពេលស្ថិតក្នុងស្ថានភាពសង្គមណាមួយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រឿងនេះមានចាប់តាំងពីការឆ្លើយសំណួរក្នុងថ្នាក់រហូតដល់ការគិតលុយពេលទិញទំនិញរួចតែម្តង។
ជាធម្មតា អ្នកជំងឺថប់អារម្មណ៍ក្នុងសង្គមមានការភ័យខ្លាចខុសរបៀប ជាពិសេសការបដិសេដធ៍អ្វីមួយតែម្តង។ ថ្វីបើមូលហេតុនៃការថប់អារម្មណ៍ក្នុងសង្គមមិនត្រូវបានគេដឹងនៅឡើយក៏ដោយ តែជំនាញរស់នៅក្នុងសង្គមដែលខ្វះខាត និងហ្សែនគឺជាដើមហេតុចំបងរបស់ជំងឺនេះហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យបើសិនជាអ្នកមានអាការៈជាច្រើនដែលទាក់ទងការការថប់អារម្មណ៍ក្នុងសង្គម។ ក្រោយពីកំណត់រោគវិនិច្ឆ័យរួច ការព្យាបាលដោយចិត្តសាស្រ្ត ប្រើថ្នាំ ឬទាំងពីរចូលគ្នាអាចជាគម្រោងនៃការព្យាបាលហើយ៕