បែកនៅរដូវរងារអាចជាបញ្ហាមួយចំនួន។ វាងាយនឹងទៅជាស្ងួត ហើយអ្នកប្រហែលជាអាចមានបញ្ហាកើតមុនច្រើនជាងធម្មតាក៏មានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្រពេញ Sebaceous ស្ថិតនៅក្រោមស្បែក ដែលទទួលខុសត្រូវលើការផលិតជាតិប្រេងដើម្បីថែរក្សាស្បែកឲ្យមានសំណើម។ នៅពេលស្បែកស្ងួត ជាតិប្រេងដែលផលិតបានអាចងាយនឹងធ្វើឲ្យស្ទះរន្ធញើស និងនាំឲ្យកើតមុនបាន។ នៅពេលបញ្ហាចេះតែកើតឡើងជាប់ វានឹងទៅជាជំងឺមុនបាន។
អាហារដែលញ៉ាំអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពស្បែកបាន។ តាមពិតទៅ វាច្រើនជាងអ្វីដែលអ្នកលាបលើមុខទៅទៀត។ ខាងក្រោមនេះគឺជាអាហារមួយចំនួនតូច ជាពិសេសរដូវរងា ដែលអាចជួយគ្រប់គ្រងបញ្ហានៃការកើតមុនបាន ហើយក៏បន្ថយស្នាកស្នាម ព្រមទាំងជួយឲ្យស្បែកស្អាតដែរ។
សណ្តែករាងតម្រងនោម
សណ្តែកប្រភេទនេះគឺជាអាហារដ៏ល្អបំផុតដែលអ្នកអាចបញ្ចូលទៅក្នុងរបបអាហារបាន ជាពិសេសក្នុងរដូវរងារតែម្តង។ ជាតិស័ង្គសីគឺជាជីវជាតិមួយប្រភេទដែលអាចជួយដោះស្រាយការកើតមុនបាន។ ជាតិស័ង្គសីមានវត្តមានក្នុងសណ្តែងរាងតម្រងនោម ដូច្នេះហើយវាអាចសំខាន់សម្រាប់របបអាហារអ្នកបាន។
គ្រាប់ល្ងរ
គ្រាប់ល្ងរគឺជាគ្រាប់ធញ្ញជាតិដែលផ្តល់សុខភាពល្អ ហើយក៏ជាផ្នែកមួយនៃការសម្រកទម្ងន់ របបអាហារជំងឺទឹកនោមផ្អែម និងអាចបន្ថយការកើតមុនផងដែរ។ គ្រាប់ល្ងរផ្ទុកទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបីដែលត្រូវបានចាត់ទុកថាជាជីវជាតិផ្តល់សុខភាពសម្រាប់ស្បែកតែម្តង។
ត្រីសម្បូរខ្លាញ់
ត្រីសម្បូរខ្លាញ់ដូចជាត្រីសាលម៉ុនគឺល្អបំផុតសម្រាប់ស្បែក បេះដូង និងសុខភាពទាំងមូល។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្នកត្រូវតែបញ្ចូលត្រីសម្បូរខ្លាញ់ក្នុងរបបអាហារបើសិនជាអ្នកកំពុងតែព្យាយាមដោះស្រាយបញ្ហានៃការកើតមុន ឬរកមើលវិធីព្យាបាលបញ្ហាលើស្បែកដោយខ្លួនឯង៕