លំពែងគឺជាសរីរាង្គដ៏សំខាន់មួយរបស់រាងកាយ។ ការយល់ដឹងអំពីអាការៈនៃបញ្ហាខុសៗគ្នារបស់លំពែងអាចជួយអ្នកកំណត់រោគវិនិច្ឆ័យជំងឺទាន់ពេលវេលា ឬបង្ការបញ្ហាធ្ងន់ធ្ងរបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការរលាកលំពែងអាចធ្វើឲ្យផ្លាស់ប្តូរដល់មុខងាររំលាយអាហារ និងពេលខ្លះជាប់ទាក់ទងនឹងទម្លាប់អាក្រក់នៃការញ៉ាំអាហារផង។
លំពែងស្ថិតនៅខាងក្រោយក្រពះ និងមាននាទីផលិតអង់ហ្ស៊ីមជាច្រើនដូចជា អាំងស៊ុយលីន និង Glucagon ដែលវាមានសារៈសំខាន់សម្រាប់ការរំលាយអាហារ និងចូលទៅក្នុងពោះវៀនតូច។ ការប្រែប្រួលនៃសរីរាង្គមួយនេះអាចបង្កជាឥទ្ធិពលធ្ងន់ធ្ងរបាន។ អង់ហ្ស៊ីមទាំងនេះអាចប្រែទៅជាបំផ្លាញលំពែងខ្លួនឯងវិញបាននៅពេលដែលវាច្រាលចូលទៅក្នុងលំពែងវិញ។ ប៉ុន្តែតើយើងធ្វើម៉េចទៅទើបដឹងថា កំពុងតែមានបញ្ហាលើលំពែង?
ឈឺចាប់
ការឈឺចាប់កើតឡើងនៅផ្នែកខាងលើនៃពោះ និងក្រោយក្រពះ។ ចូរចាំថា បញ្ហានេះកើតឡើងតែលើផ្នែកខាងឆ្វេងនៃរាងកាយ ក្រោមឆ្អឹងជំនីប៉ុណ្ណោះ ហើយមានអារម្មណ៍ក្រហាយៗ។
- ការឈឺចាប់នឹងកើនតែដឹងខ្លាំងក្រោយពីបាយរួច ឬក្រោយញ៉ាំទឹករួច។ វាអាចឈឺកាន់តែខ្លាំងបើសិនជាអ្នកញ៉ាំអាហារមានជាតិខ្លាញ់ខ្ពស់។
- ការឈឺចាប់អាចចាប់ផ្តើមនៅថ្ងៃក្រោយពេលបាយរួច វាអាចមានរយៈពេលយូរថ្ងៃ និងខ្លាំងទៅៗ
- ការឈឺចាប់កាន់តែខ្លាំងទៅៗនៅពេលគេងផ្ងា។
- ការឈឺចាប់អាចឈឺចាក់ទៅខ្នង ឬក្រោយឆ្អឹងស្លាបប្រចៀវខាងឆ្វេង។
ក្តៅខ្លួន
អង់ហ្ស៊ីមដែលវាយប្រហាលើលំពែងនឹងបង្កជាការរលាក ហេតុដូច្នេះហើយវានឹងធ្វើឲ្យក្តៅខ្លួនជាងធម្មតា។ នៅពេលអ្នកមានអារម្មណ៍ឈឺចាប់ ឬមិនស្រួលក្នុងខ្លួន កុំភ្លេចវាស់កម្តៅផង។ បើសិនជាកម្តៅឡើងខ្ពស់ជាងធម្មតា ចូរទៅជួបគ្រូពេទ្យ។ ហើយមានតែគ្រូពេទ្យទេទើបអាចវិនិច្ឆ័យថាជាអ្វីឲ្យពិតប្រាកដ។
ចង្អោ
បញ្ហាលំពែងអាចធ្វើឲ្យក្អួតបានដែរ។ នៅពេលប្រព័ន្ធរំលាយអាហារត្រូវបានផ្លាស់ប្តូរ អាហារនឹងមិនអាចរំលាយបានល្អទេ ហើយលំពែងក៏ទៅជារលាកដែរ។ វាគឺជារឿងធម្មតាទេក្នុងការមានអារម្មណ៍មិនមានផាសុកភាពដោយសារតែរឿងនេះ។
ឈឺក្បាល
បញ្ហានៅលំពែងក៏អាចធ្វើឲ្យឈឺក្បាលភ្លាមៗ ព្រមទាំងអស់កម្លាំង ឆេវឆាវ និងពិបាកផ្ចង់អារម្មណ៍ដែរ។ នេះដោយសារតែប្រព័ន្ធភាពស៊ាំកំពុងតែរងការធ្វើទុក្ខ និងមានអារម្មណ៍ដឹងភ្លាមៗ។
ស្រកទម្ងន់
បើសិនជាលំពែងមិនអាចរំលាយអាហារបានល្អទេ នោះអ្នកនឹងមិនអាចទទួលបានជីវជាតិគ្រប់គ្រាន់ទេ ដោយសារតែលំពែងកំពុងតែរងការខូចខាតដោយសារតែអង់ហ្ស៊ីមខ្លួនឯង។ វាក៏អាចស្ទះដោយសារតែគ្រួសក្នុងថង់ទឹកប្រមាត់ដែរ។ ហេតុដូច្នេះហើយ វាគឺជារឿងធម្មតាទេសម្រាប់អ្នកជំងឺមានបញ្ហាលំពែងស្រកទម្ងន់នោះ។
បេះដូងដើរញ៉ាប់
បញ្ហាលើលំពែងពេលខ្លះអាចបង្កជាអាការៈបេះដូងដើរញ៉ាប់ ងាយអស់កម្លាំង និងដកដង្ហើមញ៉ាប់ផងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នេះដោយសារតែ រាងកាយកំពុងតែចុះខ្សោយទៅៗ ប្រព័ន្ធភាពស៊ាំមិនអាចមានថាមពលគ្រប់គ្រាន់ ដូច្នេះក៏ធ្វើឲ្យបេះដូងខំប្រឹងធ្វើការកាន់តែខ្លាំងថែមទៀត៕