ផ្លែម្នាស់គឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយជាតិសរសៃផង និងមានរសជាតិផ្អែមឆ្ងាញ់ផង។ ក្រៅពីសម្បូរជាតិសរសៃ វាក៏មានប្រយោជន៍ចំពោះសុខភាពច្រើនណាស់ដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែអ្វីដែលគេរកឃើញនោះគឺថា វាមានអង់ហ្ស៊ីម៉្យាងដែលអាចជួយព្យាបាលជំងឺមហារីក និងជំងឺដែលពាក់ព័ន្ធ ជាពិសេសលើក្រពេញទឹកដោះ រន្ធគូថ ឬពោះវៀនធំ។
តើអ្វីទៅដែលជាអង់ហ្ស៊ីរបស់ផ្លែម្នាស់ដែលព្យាបាលជំងឺមហារីកបានទៅ?
អ្នកពិតជាដឹងហើយថា ផ្លែម្នាស់គឺមានជាតិសរសៃច្រើនណាស់។ វាក៏មានវីតាមីន អាស៊ីតសរីរាង្គ និងអំបិលរ៉ែជាច្រើនផងដែរ។ ប៉ុន្តែរឿងនេះនឹងមិនអាចយកឈ្នះអ្វីក្រៅពីអង់ហ្ស៊ីមពិសេសមួយរបស់ម្នាក់នោះទេ នោះគឺ Bromelain ដែលអាចជួយព្យាបាលជំងឺមហារីកបាន។
តើសារធាតុ Bromelain នេះជាអ្វី ហើយធ្វើអ្វីបានខ្លះទៅ?
Bromelain គឺជាអង់ហ្ស៊ីមធម្មជាតិមួយប្រភេទដែលយកចេញពីផ្លែម្នាស់។ អ្នកវិទ្យាសាស្រ្តកំពុងតែសិក្សាថាតើវាអាចមានឥទ្ធិពលមួយក្នុងការប្រឆាំងនឹងមហារីក និងទម្រងលក្ខណៈមហារីកផ្សេងៗទៀតឬអត់។ ការសិក្សាមួយបានប្រៀបធៀបឥទ្ធិពលរបស់ Bromelain ជាមួយនឹងសារធាតុ 5-fluorouracil ដែលជាសារធាតុមួយក្នុងថ្នាំមហារីក។ យោងទៅតាមការសិក្សាលើសត្វ គេបានរកឃើញថា ឥទ្ធិពលប្រឆាំងមហារីករបស់សារធាតុ Bromelain គឺល្អជាង 5-fluorouracil ទៅទៀត។
វាក៏មានការតស៊ូមតិមួយចំនួនទៅលើប្រសិទ្ធផាពនៃថ្នាំផ្ទុកសារធាតុ 5-fluorouracil ផងដែរ។ ជំនួសឲ្យការពង្រឹងដល់គុណភាពជីវិតរបស់ង្នកជំងឺតាមរយៈការឆ្លើយតបនឹងជំងឺ វាក៏បញ្ជាក់អំពីការបំបែកខ្លួនរបស់កោសិកាទាំងអស់ដែរ។ មានន័យថា វាមានឥទ្ធីពលទាំងកោសិកាមហារីក និងកោសិកាធម្មតា។ រឿងនេះអាជាអ្វីដែលធ្វើឲ្យកោសិកាផ្សេងៗទៀតពុល និងអង់ហ្ស៊ីមជាច្រើនទៀត។
ម៉្យាងវិញទៀត Bromelain មានសមត្ថភាពមួយថា វាជាធាតុផ្សំធម្មជាតិ ដែលបំពុលមើលមុខក្រោយ Selective Cytotoxicity។ មានន័យថា វាអនុញ្ញាតិឲ្យសម្លាប់តែកោសិកាមហារីកទេ តែមិនប៉ះពាល់កោសិកាដែលមានសុខភាពល្អឡើយ។
Bromelain គឺជាអង់ហ្ស៊ីមមួយប្រភេទដែលមាននាទីរំលាយជាតិប្រូតេអ៊ីន និងនាំវាចូលទៅក្នុងចរន្តឈាម ព្រមទាំងប្រព័ន្ធទឹករងៃ សម្រាប់ទ្រទ្រង់សុខភាពទាំងមូល។ ជាអកុសល សំណួរសួរថាតើអ្នកអាចទទួលបានប្រយោជន៍ពីអង់ហ្ស៊ីមមួយនេះតាមរយៈរបបអាហារឬអត់នោះ នៅតែជារឿងអាថ៌កំបាំងសម្រាប់ពិភពលវិទ្យាសាស្រ្តនៅឡើយ។ ប៉ុន្តែពួកគេកំពុងតែធ្វើការស្រាវជ្រាវរឿងនេះហើយ។
ចំណាំ៖ ចូរចាំថា ត្រូវគោរពគោលការណ៍នៃការព្យាបាលរបស់អ្នកឲ្យបានត្រឹមត្រូវ ហើយក៏ត្រូវការផ្លាស់ប្តូរនៅពេលមានអ្វីកើតឡើងក្នុងរាងកាយ ទៅតាមវេជ្ជបញ្ជាដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ផ្លែម្នាស់មិនគ្រាន់តែជារបស់មានអង់ហ្ស៊ីម និងជីវជាតិដែលអាចជួយប្រយុទ្ធប្រឆាំងនឹងមហារីកទេ តែអ្នកក៏អាចជួយខ្លួនឯងតាមរយៈការញ៉ាំអាហារទាំងឡាយណាដែលមានវីតាមីន C ឬសារធាតុចម្រាញ់ចេញពីរមៀតដែរ៕