គ្រួសក្នុងតម្រងនោមគឺជាសមាសធាតុដែលរឹងមួយប្រភេទដែលកើតឡើងដោយវត្តមានគ្រីស្តាលក្នុងទឹកនោម។ សមាសធាតុធម្មជាតិ និងសារធាតុគីមីដែលមានក្នុងទឹកនោមច្រើនតែអាចបង្ការកុំឲ្យគ្រួសនេះកើតឡើងបាន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មានមូលហេតុច្រើនណាស់នៃជំងឺគ្រួសក្នុងតម្រងនោម ហើយសព្វថ្ងៃនេះយើងក៏កំពុងតែរកមើលមុខមាត់ពិតរបស់វាដែរ។
យកល្អគួរតែដឹងអំពីមូលហេតុនៃជំងឺគ្រួសក្នុងតម្រងមនេះផងដើម្បីអាចមានវិធីការពារបាន។ ជាមួយគ្នានេះដែរ បើសិនជាអ្នកមិនព្យាបាលជំងឺនេះឲ្យទាន់ពេលវេលាទេ វាអាចនឹងធ្វើឲ្យមានការខូចខាតដែលមិនអាចត្រឡប់មកភាពដើមវិញ ព្រមទាំងកើតឡើងម្តងហើយម្តងទៀតបាន។
នៅសហរដ្ឋអាមេរិក ស្រ្តីមានប្រមាណ ៥ភាគរយ និងបុរស ១០ភាគរយដែលមានបញ្ហាជំងឺគ្រួសក្នុងតម្រងនោមនេះ។ ការឈឺចាប់ដោយសារតែជំងឺនេះបានធ្វើឲ្យខាត់បង់លុយកាករហូតដល់ ២០០០លានដូល្លាក្នុងមួយឆ្នាំ ហើយវាកើតឡើងនៅពេលដែលទឹកនោមផ្ទុកទៅដោយសារធាតុពិសេសមួយ គឺគ្រីស្តាលតូចៗ ហើយបន្ទាប់មកវានឹងកកកុញគ្នាក្លាយទៅជាគ្រួសតែម្តង។ វាអាចត្រូវការពេលរហូតដល់ ច្រើនសប្តាហ៍ ឬខែទើបកកកុញចូលគ្នាបាន។
អ្នកដែលមិនបានញ៉ាំទឹកគ្រប់គ្រាន់ក៏ប្រឈមកាន់តែខ្ពស់នឹងជំងឺនេះដែរ។ ប៉ុន្តែពួកគេទំនងជាងាយនឹងកើតជំងឺនេះទៀតបើសិនជានោមតិចជាងមួយលីត្រក្នុងមួយថ្ងៃ។
ទោះបីជាយ៉ាងណាក៏ដោយ គ្រួសក្នុងតម្រងនោមអាចរំលាយចេញពីក្នុងរាងកាយបាន ដោយមិនមានផលប៉ះពាល់អ្វីទាំងអស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វាអាចបង្កជាការឈឺចាប់ខ្លាំងបើសិនជាអ្នកមិនអាចរកឃើញ និងស្វែងរកវិធីព្យាបាលទេនោះ។ ម៉្យាងវិញទៀត វាដូចជាមិនមានអ្វីសង្ស័យថា គ្រួសក្នុងតម្រងនោមមានជាប់ទាក់ទងនឹងការធាត់ជ្រុលឡើយ៕