ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំនួនដែលអ្នកគួរតែឲ្យកូនបៅក្នុងពេលដែលគេបាន៣ខែ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកម្តាយគួរតែឲ្យកូនបៅតាមអាយុរបស់កូន។ បរិមាណនៃទឹកដោះគោរបស់កូនដែលមានអាយុ៣ខែ គួរតែស្ថិតក្នុងចន្លោះ៨០០មីលីលីត្រ។ ៨០០មីលីលីត្រនេះ អ្នកម្តាយអាចចែកជា៥ទៅ៦ដងឲ្យកូនបៅ ដោយក្នុងម្តងប្រហែល១៥០មីលីលីត្រ។ ប៉ុន្តែអ្នកម្តាយក៏គួរតែមើលតាមទម្ងន់ និងបរិមាណរាល់ថ្ងៃដែលកូនបៅផងដែរ ព្រោះកូនៗទាំងអស់សុទ្ធតែមានទម្លាប់ខុសគ្នា។ ដូចនេះ បើកូនបៅក្នុងបរិមាណនេះមិនគ្រប់ ហើយយំរករឿងបៅមិនឆ្អែត អ្នកម្តាយក៏អាចបន្ថែមផងដែរ ព្រោះពេលកូនបៅមិនគ្រប់ នោះគេនឹងពិបាកគេងលក់ណាស់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)