អ្នកប្រហែលជាកិតថា បេះដូងនឹងមានសុខភាពល្អកាលណាអ្នកញ៉ាំអាហារ និងហាត់ប្រាណបានត្រឹមត្រូវ។ ប៉ុន្តែមានរឿងដ៏ស្ងៀមស្ងាតជាច្រើនដែលវាជាកត្តានាំឲ្យអ្នកកាន់តែងាយកើតជំងឺបេះដូង និងគាំងបេះដូងបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាអាការៈមួយចំនួន ដែលកំពុងតែប្រាប់អ្នកថា បេះដូងជិតមានបញ្ហា និងត្រូវការការយកចិត្តទុកដាក់ហើយ៖ 

ចូលចិត្តចំណាយពេលនៅមុខកញ្ចកទូរទស្សន៍ឬកុំព្យូទ័រពេក

កាលណាអ្នកចំណាយពេលវេលាច្រើននៅមុខម៉ាស៊ីនទាំងអស់នោះ ឬចាប់ពីបួនម៉ោងឡើងទៅក្នុងមួយថ្ងៃ អ្នកនឹងប្រឈមខ្ពស់នឹងជំងឺបេះដូងរហូតដល់ ១២៥ភាគរយ។ 

គេងតិចជាង៦ម៉ោងក្នុងមួយថ្ងៃ

ការគេងមិនបានគ្រប់គ្រាន់គឺជាកត្តាដ៏សំខាន់មួយនាំឲ្យកើតជំងឺបេះដូង។ ដូច្នេះយកល្អគួរតែចៀសវាងការញ៉ាំកាហ្វេ ឬភេសជ្ជៈប៉ូវកម្លាំងនៅពេលយប់ និងព្យាយាមគេងយ៉ាងហោចណាស់ ៧ម៉ោងឡើងទៅក្នុងមួយយប់។

ប៉ះពាល់ទៅនឹងសីតុណ្ហភាពខ្ពស់ពេក

អ្នកជំនាញនិយាយថា អ្នកដែលរស់នៅក្នុងតំបន់ដែលក្តៅពេក ឬត្រជាក់ពេក គឺមានការប្រឈមខ្ពស់នឹងជំងឺបេះដូងសរសៃឈាមដូចជា ជំងឺគាំងបេះដូងជាដើម។ ដូច្នេះ ចូរធ្វើយ៉ាងណាឲ្យខ្លួនឯងមានភាពកកក្តៅគ្រប់គ្រាន់សម្រាប់រដូវរងារ និងត្រជាក់គ្រប់គ្រាន់សម្រាប់រដូវក្តៅ។ ចូរកុំភ្លេចញ៉ាំទឹកឲ្យបានច្រើនផង។

កន្លែងដែលមានផ្សែងបំពុលបរិយាកាស

អ្នកប្រហែលជាគិតថា ផ្សែងបំពុលបរិយាកាសគ្រាន់តែប៉ះពាល់ទៅលើសួតប៉ុន្តែ ប៉ុន្តែវាក៏ផ្តល់គ្រោះថ្នាក់លើបេះដូងដូចគ្នាដែរ។ ការសិក្សាបានរកឃើញថា ការប៉ះពាល់នឹងកន្លែងដែលមានការបំពុលបរិយាកាសខ្លាំង អាចបណ្តាលឲ្យប្រឈមខ្ពស់នឹងជំងឺគាំងបេះដូង ហើយភាគច្រើននឹងកើតឡើងលើមនុស្សចាស់តែម្តង។ ផ្សែងបំពុលបរិយាកាសត្រូវបានគេស្គាល់ថាជាដើមហេតុនាំឲ្យកើតជាកំណកក្នុងសរសៃឈាម និងបង្កការរលាកដល់បេះដូង។

លែងលះគ្នា

ការសិក្សាបង្ហាញថា អ្នកដែលឆ្លងកាត់ភាពស្រ្តេស និងឈឺក្បាលដោយសារការលេងលះគ្នាអាចប្រឈមកាន់តែខ្ពស់នឹងជំងឺបេះដូង។ ស្រ្តីដែលលែងលះគ្នាប្រឈមនឹងការគាំងបេះដូងរហូតដល់ ២៥ភាគរយ និងបុរស ៣០ភាគរយ។ 

ឆាប់ខឹង

ការដែលមានកំហឹងរហូតដល់បោកចានបោកឆ្នាំមិនមែនជាកត្តាជំរុញឲ្យមានសុខភាពល្អនោះទេ។ ប៉ុន្តែការដែលឆាប់ខឹងពេកនឹងធ្វើឲ្យសម្ពាធឈាមកើនឡើង ដែលវាទំនងជាដើមហេតុនាំឲ្យកើតជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលខ្ពស់ជាងអ្នកធម្មតារហូតដល់ ៩ដង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ញ៉ាំអាហារពេលយប់ជ្រៅៗ

បើសិនជាអ្នកមានទម្លាប់ញ៉ាំអាហារពេលយប់ៗពេក យកល្អគួរតែឈប់ទៅ ព្រោះវាអាចបណ្តាលឲ្យលើសសម្ពាធឈាមបាន។ ហើយកាលណាលើសសម្ពាធឈាមបែបនេះ វាប្រឈមខ្ពស់នឹងការគាំងបេះដូងណាស់៕