ការបំបៅដោះកូននៅពេលយប់គឺជាផ្នែកមួយដ៏សំខាន់នៃរបបអាហាររបស់ទារកទើបនឹងកើត។ ថ្វីបើរឿងនេះធ្វើឲ្យម្តាយគេងមិនឆ្អែតក៏ដោយ តែការបំបៅនេះមានសារៈសំខាន់ណាស់សម្រាប់ទារក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការយល់ដឹងអំពីសារៈសំខាន់នៃការបំបៅដោះកូននៅពេលយប់ប្រហែលជាជួយអ្នកចៀសផុតពីបញ្ហាផ្សេងៗ ហើយកូនមានសុខភាពល្អថែមទៀត។
ទារកមានក្រពះតូចណាស់
នៅពេលកើត ក្រពះរបស់កូនអាចរក្សាទឹកប្រហែល ២០មីលីលីត្រប៉ុណ្ណោះ តែវានឹងកើនឡើងបន្តិចម្តងៗ។ ទឹកដោះម្តាយអាចនឹងរលាយអស់ប្រហែល មួយម៉ោងប៉ុណ្ណោះចេញពីក្រពះ។ ហេតុដូច្នេះហើយទើបទារកទើបនឹងកើតជាទូទៅ ត្រូវការបៅដោះជារៀងរាល់ មួយទៅពីរម៉ោងម្តង។
ការបំបៅដោះកូននៅពេលយប់សំខាន់ណាស់ក្នុងការទទួលបានអាហារច្រើន
ចំនួនទឹកដោះម្តាយដែលទារកបៅនៅពេលយប់អាចបង្កើតបានជាការទទួលបានជីវជាតិសំខាន់មួយសម្រាប់ពួកគេក្នុងរយៈពេល ២៤ម៉ោង។ ការសិក្សាបានបង្ហាញថា ៦៤ភាគរយនៃទារកដែលបៅទឹកដោះម្តាយនៅអាយុ ១ទៅ៦ខែ អាចនឹងត្រូវបៅពីម្តងទៅ បីដងនៅពេលយប់ (ម៉ោង ១០យប់ ដល់ ៤ភ្លឺ)។
ជួយទារកគេងលក់
ទឹកដោះម្តាយមានសារធាតុ Tryptophan ដែលជាអាស៊ីតអាមីណេមួយប្រភេទជំរុញដល់ការផលិតអ័រម៉ុន Melatonin ដែលវាជាអ័រម៉ូនជំរុញដល់ការគេងលក់ និងគេងទៀងទាត់។
ម្តាយអាចពន្យាកំណើតបាន
ការបំបៅដោះកូនគឺជាវិធីពន្យាកំណើតមួយដែលអាចការពារការមានផ្ទៃពោះរហូតដល់ ៩៨ភាគរយឯណោះ។ បើសិនជាទារកមិនទាន់អាយុបាន ៦ខែទេ ការបំបៅដោះកូនគឺជារឿងដែលត្រូវអនុវត្តហើយ។ ការបំបៅដោះកូនអាចជួយពន្យាពេលការមករដូវរបស់អ្នកវិញបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការពារកូនពីការស្លាប់ភ្លាមៗរបស់ទារក (Sudden Infant Death Syndrome)
កាលណាដែលទារកមិនបានបៅទឹកដោះម្តាយច្រើនតែ គឺប្រឈមខ្ពស់នឹងការស្លាប់ភ្លាមៗ រហូតដល់ ៥៦ភាគរយ។ មានន័យថា ទារក៣នាក់ក្នុងចំណោម ៦០០០នាក់នឹងស្លាប់៕