វីតាមីន D ជាវីតាមីនចាំបាច់បំផុតមួយដែលជួយរាងកាយក្នុងការស្រូបយកជាតិកាល់ស្យូម និងពង្រឹងប្រព័ន្ធភាពស៊ាំ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាធម្មតាយើងទទួលបានវីតាមីននេះពីអាហារ ថ្នាំគ្រាប់វីតាមីន និងពន្លឺព្រះអាទិត្យ ប៉ុន្តែភាគច្រើននៃពួកយើងក៏អាចជួបប្រទះបញ្ហាខ្វះវីតាមីន D ផងដែរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរោគសញ្ញានៃកង្វះវីតាមីន D ក្នុងរាងកាយ ៖
១. បែកញើសក្បាលខ្លាំង
មួយក្នុងចំណោមរោគសញ្ញាទូទៅបំផុតនៃកង្វះវីតាមីន D គឺបែកញើសក្បាលខ្លាំងជាងផ្នែកផ្សេងៗនៃរាងកាយ។ ដូច្នេះប្រសិនបើអ្នកបែកញើសក្បាលច្រើនខុសធម្មតានោះប្រហែលជាទាក់ទងនឹងបញ្ហាខ្វះវីតាមីន D ក្នុងរាងកាយហើយ។ ដើម្បីជាការប្រសើរចូរកុំស្ទាក់ស្ទើនឹងជួបពិគ្រោះជាមួយគ្រូពេទ្យ។
២. ឈឺឆ្អឹង
កង្វះវីតាមីន D ជះផលប៉ះពាល់ដល់សមត្ថភាពរាងកាយក្នុងការស្រូបយក ក៏ដូចជាការផ្ដល់ជាតិកាល់ស្យូមដល់ជាលិកាឆ្អឹងដែលបណ្ដាលឱ្យកើតមានបញ្ហាឆ្អឹងផ្សេងៗ រួមបញ្ចូលទាំងអាការៈឈឺចាប់ និងសូម្បីតែជំងឺពុកឆ្អឹង។
៣. ឈឺសាច់ដុំ
វីតាមីន D មិនត្រឹមតែជះឥទ្ធិពលគួរឱ្យព្រួយបារម្ភលើឆ្អឹងប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះសុខភាពសាច់ដុំផងដែរ។ កង្វះវីតាមីននេះអាចបង្កបញ្ហាឈឺចាប់ដុំធ្ងន់ធ្ងរ ខ្សោយសាច់ដុំ ម៉ាសសាច់ដុំថយចុះ។ កង្វះវីតាមីន D ថែមទាំងអាចបង្កអាការៈឈឺចាប់រ៉ាំរ់ៃពេញក្នុងរាងកាយទៀតផង។
៤. ប្រព័ន្ធភាពស៊ាំចុះខ្សោយ
វីតាមីន D ក៏ដើរតួនាទីយ៉ាងសំខាន់ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយផងដែរ។ ដូច្នេះប្រសិនបើអ្នកងាយនឹងឈឺ ឬឆ្លងមេរោគញឹកញាប់ដូចជាផ្ដាសាយនោះកង្វះវីតាមីន D ក្នុងរាងកាយអាចជាមូលហេតុហើយ។
៥. ឆាប់អស់កម្លាំង និងខ្សោយ
កង្វះវីតាមីន D ក្នុងរាងកាយក៏អាចជាប់ពាក់ព័ន្ធនឹងបញ្ហាឆាប់អស់កម្លាំងផងដែរ។ នេះក៏ព្រោះតែរោគសញ្ញាមួយនៃបញ្ហាឆាប់អស់កម្លាំងទាំងដែលបានគេងគ្រប់គ្រាន់ និងមិនបានធ្វើអ្វីច្រើនសោះ គឺកង្វះវីតាមីន D។
៦. ជ្រុះសក់
កម្រិតនៃវីតាមីន D ទាបពេកក្នុងរាងកាយអាចបណ្ដាលឱ្យកើតមានបញ្ហាជ្រុះសក់។ នោះក៏ព្រោះតែវីតាមីន D ជួយសម្រួលដល់ដំណើរការលូតលាស់នៃសក់ ក៏ដូចជារក្សាសុខភាពសក់រឹងមាំ៕