សុខភាពឆ្អឹងរឹងមាំ គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពរាងកាយទាំងមូលល្អប្រសើរដោយជួយការពារគ្រប់សរីរាង្គខាងក្នុង រួមទាំងសាច់ដុំ ហើយអាចជៀសផុតពីហានិភ័យនៃជំងឺពុកឆ្អឹង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងថា កាល់ស្យូម ជាសារធាតុដ៏សំខាន់ក្នុងការរក្សាសុខភាពឆ្អឹងរឹងមាំ។ ទោះជាយ៉ាងណាប្រូតេអ៊ីន ប៉ូតាស្យូម សារធាតុ beta-carotene ម៉ាញ៉េស្យូម និងវីតាមីនផ្សេងៗដទៃទៀតក៏សំខាន់ជួយធ្វើឱ្យឆ្អឹងកាន់តែរឹងមាំឡើងផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទាន ឬបន្ថែមក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីឆ្អឹងរឹងមាំ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបានយ៉ាងប្រសើរ ៖

១. ទឹកដោះគោស្រស់

ភេសជ្ជៈនេះនៅតែជាប្រភពដ៏ប្រសើរនៃជាតិកាល់សស្យូម។ ទឹកដោះគោក៏មានផ្ទុកសារធាតុចិញ្ចឹមដទៃទៀត រួមបញ្ចូលទាំងវីតាមីន B12 វីតាមីន D និងជាតិរ៉ែដូចជាម៉ាញ៉េស្យូម ប៉ូតាស្យូម និងផូស្វ័រផងដែរ។

២. បន្លែបៃតង

ក៏មានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូម និងវីតាមីន A រួមទាំងសារធាតុចិញ្ចឹមចាំបាច់ជាច្រើនផ្សេងទៀតដែលមិនត្រឹមតែល្អសម្រាប់សុខភាពឆ្អឹងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រសើរចំពោះសុខភាពរាងកាយទាំងមូលគួរឱ្យកត់សម្គាល់។

៣. គ្រាប់អាល់ម៉ុន

ជាប្រភពដ៏ល្អបំផុតមួយនៃជាតិកាល់ស្យូម រួមទាំងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយពង្រឹងសុខភាពឆ្អឹង និងសន្លាក់គួរអោយកត់សម្គាល់។ អ្នកជំនាញជាច្រើននិយាយថា គ្រាប់អាល់ម៉ុន ១ ពែង មានផ្ទុកជាតិកាល់ស្យូមច្រើនជាងទឹកដោះគោស្រស់ ១ កែវទៅទៀត។

៤. យ៉ាអួរ

វីតាមីន D ដើរតួនាទីយ៉ាងសំខាន់ជួយរាងកាយក្នុងការស្រូបយកជាតិកាល់ស្យូមនិងសារធាតុចិញ្ចឹមផ្សេងទៀតបានត្រឹមត្រូវ។ ហើយប្រភពដ៏ប្រសើរបំផុតមួយនៃវីតាមីន D និងកាល់ស្យូម គឺយ៉ាអួរសុទ្ធ។

៥. ត្រីសាលម៉ុន

ជាប្រភពដ៏ប្រសើរបំផុតមួយនៃវីតាមីន D។ លើសពីនេះទៅទៀតត្រីសាលម៉ុនក៏មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលទប់ស្កាត់ជំងឺស្ទះសសៃឈាមបេះដូងបានយ៉ាងប្រសើរផងដែរ។ ហើយអ្នកអាចទទួលបានជាតិកាល់ស្យូមបន្ថែមពីត្រីសាលម៉ុនកំប៉ុង។

៦. ស៊ុត

ជាប្រភពដ៏ប្រសើរនៃវីតាមីន D ដែលដើរតួនាទីយ៉ាងសំខាន់បំផុតជួយប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺពុកឆ្អឹង។ វីតាមីន D ជួយរាងកាយក្នុងការស្រូបយកជាតិកាល់ស្យូមពីអាហារផ្សេងៗដែលអ្នកបានទទួលទាន៕