ខាងក្រោមនេះជាវិធីងាយៗដែលអាចធ្វើឱ្យកូនអ្នកចៀសផុតពីជំងឺផ្តាសាយបាន។ តើមានអ្វីខ្លះទៅ?
- មុនពេលដែលអ្នកពរកូនតូច អ្នកត្រូវតែលាងដៃជាមុនសិនដើម្បីកុំឱ្យមេរោគផ្តាសាយឆ្លងដល់កូនអ្នក។
- អ្នកមិនត្រូវឱ្យកូននៅជិតកូនអ្នកដទៃដែលមានជំងឺផ្តាសាយទេ ព្រោះកូនអាចឆ្លងពីក្មេងដទៃបានយ៉ាងងាយបើអ្នកធ្វេសហែស។
- នៅពេលដែលកូនទៅសាលារៀន អ្នកត្រូវតែប្រាប់កូនកុំឱ្យនៅជិតមិត្តភក្តិដែលផ្តាសាយ។
- នៅពេលដែលមេឃត្រជាក់ អ្នកត្រូវតែពាក់អាវឱ្យក្រាស់ដល់កូន។
- នៅពេលដែលអ្នកកណ្តាស់ អ្នកត្រូវតែយកក្រដាសជូតមាត់ទប់មាត់អ្នក ដើម្បីកុំឱ្យមេរោគសាយភាយក្នុងបរិយាកាស ដែលអាចឆ្លងដល់កូនអ្នកបាន។
- នៅពេលដែលអ្នកមើលថែទាំកូន អ្នកត្រូវតែឧស្សាហ៍លាងដៃ៕