ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកអាចធ្វើបានក្រោយសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ?
- អ្នកអាចពិសារផ្លែឈើមួយចំនួនដូចជាក្រូច ទំពាំងបាយជូរ សាលី ឬចេកជាដើម ព្រោះវាមានវិតាមីនCដែលល្អចំពោះស្បែកអ្នក ប៉ុន្តែមិនត្រូវបរិភោគច្រើនទេ។
- អ្នកអាចត្រូវខ្យល់បាន ប៉ុន្តែមិនត្រូវត្រូវខ្យល់ដែលខ្លាំងទេ អ្នកអាចពាក់ខោជើងវែង និងអាវដៃវែងដើម្បីចៀសវាងការផ្តាសាយ។
- អ្នកអាចប្រើទឹកក្តៅអ៊ុនៗមកកក់សក់បានក្រោយពេលដែលសម្រាលកូនហើយពី៧ទៅ១០ថ្ងៃ។
- អ្នកអាចពិសារពងមាន់បាន ព្រោះវាផ្តល់ប្រូតេអ៊ីនដល់អ្នក ប៉ុន្តែមិនត្រូវបរិភោគច្រើននោះទេ។
- អ្នកមិនត្រូវព្រោះតែចង់មានទឹកដោះច្រើនឱ្យកូនបៅ ហើយបរិភោគសម្លច្រើនទេ ព្រោះវាអាចធ្វើឱ្យអ្នកក្តៅខ្លួន៕