នៅពេលដែលអ្នកមានផ្ទៃពោះ៣អាទិត្យ មានអាហារមួយចំនួនដែលអ្នកមិនអាចញ៉ាំបានឡើយ ព្រោះវាអាចប៉ះពាល់ដល់អ្នក និងកូនក្នុងផ្ទៃបាន។ តើមានអាហារអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលដែលអ្នកពរពោះបាន៣អាទិត្យហើយ អ្នកមិនគួរពិសារអាហារដែលហិរឡើយ ព្រោះវាអាចធ្វើឲ្យក្រពះអ្នកមានបញ្ហា ជាហេតុដែលអាចធ្វើឲ្យអ្នកមានអាការៈទល់លាមក ឬឈឺក្រពះបាន។ ម្យ៉ាងទៀតអ្នកក៏មិនអាចញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនច្រើននោះទេ រួមទាំងអាហារដែលមានជាតិកាហ្វេអ៊ីនផងដែរ។ ចុងក្រោយគឺមិនអាចបរិភោគអាហារដែលធ្វើឲ្យអ្នកអាចមានអាការៈក្តៅក្នុងច្រើននោះទេដូចជាអាហារដែលបំពងខ្លាញ់ជាដើម ព្រោះវាអាចធ្វើឲ្យអ្នកក្អួតកាន់តែច្រើនថែមទៀត។ ជាងនេះទៅទៀតអ្នកមិនអាចពិសារល្ហុង និងប្រទាលកណ្តុយក្រពើបានឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)