វីតាមីន គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពរាងកាយល្អប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវីតាមីនសំខាន់ៗទាំង ១៣ ៖
១. វីតាមីន A
ជួយរក្សាសុខភាពភ្នែក ស្បែក ធ្មេញ ឆ្អឹង និងជាលិកាទន់ល្អប្រសើរ។
២. វីតាមីន C
ត្រូវការចាំបាច់ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ក៏ដូចជាសម្រាប់ការលូតលាស់ និងជួសជុលឡើងវិញនូវជាលិកាពេញក្នុងរាងកាយ។
៣. វីតាមីន D
ជួយរាងកាយស្រូបយកជាតិកាល់ស្យូមនិងត្រូវបានបង្កើតឡើងនៅពេលស្បែកត្រូវពន្លឺព្រះអាទិត្យ។
៤. វីតាមីន E
ក៏ដើរតួនាទីជាសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយជួយការពារកោសិកាគ្រាប់ឈាមក្រហម។
៥. វីតាមីន K
វីតាមីននេះធ្វើឱ្យឈាមកក។
៦. វីតាមីន B1
ឬហៅថា Thiamine ជួយកោសិកាបំលែងកាបូអ៊ីដ្រាតទៅជាថាមពល។
៧. វីតាមីន B2
ឬ Riboflavin ធ្វើការរួមជាមួយវីតាមីន B ដទៃទៀត និងសំខាន់សម្រាប់ការលូតលាស់ ក៏ដូចជាផលិតកោសិកាគ្រាប់ឈាមក្រហម។
៨. វីតាមីន B3
ឬ Niacin ចាំបាច់សម្រាប់ប្រព័ន្ធរំលាយអាហារ ស្បែក និងសសៃប្រសាទដើម្បីដំណើរការមុខងារល្អប្រសើរ។
៩. វីតាមីន B5
ត្រូវការចាំបាច់សម្រាប់ដំណើរការនៃការដុតរំលាយអាហារក្នុងរាងកាយ។
១០. វីតាមីន B6
ឬ Pyridoxine ជួយរាងកាយបង្កើត antibodies និង hemoglobin ហើយរក្សាសុខភាពសសៃប្រសាទ ក៏ដូចជាកម្រិតជាតិស្ករក្នុងឈាមត្រឹមត្រូវ។
១១. វីតាមីន B7
ឬត្រូវបានស្គាល់ថាបាយអូទីនដែលចាំបាច់សម្រាប់ការដុតរំលាយអាហារក្នុងរាងកាយ។
១២. វីតាមីន B9
ត្រូវបានស្គាល់ផងដែរថាជាសារធាតុ Folate ឬអាស៊ីតហ្វូលិកជួយដល់ការលូតលាស់នៃជាលិកានិងដំណើរការមុខងារនៃកោសិកា។
១៣. វីតាមីន B12
ត្រូវការចាំបាច់សម្រាប់សុខភាពខួរក្បាល កោសិកាគ្រាប់ឈាមក្រហម និងសំខាន់ចំពោះការដុតរំលាយអាហារក្នុងរាងកាយ៕