យើងខ្ញុំជឿជាក់ថាអ្នកធ្លាប់ដឹងពីវិធីដែលអាចធ្វើឲ្យស្បែកអ្នកសជាច្រើនមកហើយ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីមួយទៀតដែលអាចធ្វើឲ្យស្បែកអ្នកមិនខ្មៅដូចគ្នា បើអ្នកយល់ថាវិធីនេះស្រួលសម្រាប់អ្នក អ្នកអាចអនុវត្តបាន។តើមានវិធីណាខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅមុនពេលដែលអ្នកចេញទៅលេងសមុទ្រឬភ្នំ១៤ថ្ងៃ អ្នកត្រូវតែបរិភោគផ្លែឈើដែលមានវីតាមីនC ព្រោះវីតាមីនCនេះអាចការពារមិនឲ្យស្បែកខ្មៅដុះច្រើន ដូចនេះនៅពេលដែលអ្នកលាបហ្វមការពារកម្តៅថ្ងៃ វានឹងធ្វើឲ្យស្បែកអ្នកមិនងាយខ្មៅឡើយ។
- អ្នកមិនត្រូវនៅក្រៅហាលថ្ងៃច្រើនឡើយ ជាពិសេសបើអ្នកនៅផ្ទះបាយធ្វើម្ហូបយូរ អ្នកគួរតែលុបមុខក្រោយពេលដែលធ្វើម្ហូបរួច ព្រោះកម្តៅទាំងនេះអាចធ្វើឲ្យមុខអ្នកឡើងក្រហម បន្ទាប់មកប្រែជាខ្មៅវិញ។
- អ្នកត្រូវតែបរិភោគប៉េងប៉ោះដែលចម្អិនឆ្អិនឲ្យបានច្រើន ព្រោះវាអាចធ្វើឲ្យស្បែកអ្នកសបាន ប៉ុន្តែមិនត្រូវបរិភោគអាឆៅឡើយ ព្រោះវាមិនអាចធ្វើឲ្យអ្នកសបានទេ។
- ទោះបីជាទឹកក្រូចឆ្មារអាចធ្វើឲ្យអ្នកសក៏ដោយក៏អ្នកមិនត្រូវផឹកនៅពេលព្រឹកដែរ ព្រោះនៅពេលព្រឹកក្រោយពេលដែលអ្នកផឹករួច អ្នកដើរចេញទៅក្រៅ វានឹងអាចប្រតិកម្មជាមួយកម្តៅថ្ងៃខាងក្រៅ ជាហេតុដែលអាចធ្វើឲ្យស្បែកអ្នកខ្មៅ ដូចនេះអ្នកអាចផឹកនៅពេលយប់បានទើបល្អចំពោះស្បែកអ្នក។
- អ្នកត្រូវតែរក្សាចិត្តអ្នកឲ្យសប្បាយ និងមានសុខភាពល្អជានិច្ច ព្រោះបើអ្នកតែងតែពិបាកចិត្ត ហើយថែមទាំងតែងតែឈឺ នោះស្បែកអ្នកនឹងងាយកើតស្បែកខ្មៅចេញខ្លាំងណាស់។
- អ្នកអាចយកក្រណាត់ដែលក្តៅស្អំមុខអ្នកបាននៅពេលព្រឹក ដើម្បីដាស់ស្បែកអ្នកឲ្យងើប ហើយពេលថ្ងៃត្រង់ អ្នកអាចយកទឹកបាញ់មុខមកបាញ់មុខអ្នកបានដើម្បីឲ្យស្បែកអ្នកស និងភ្លឺរលោងរាល់ថ្ងៃ។
- នៅពេលយប់មុនពេលដែលអ្នកគេង អ្នកត្រូវតែលាបផលិតផលដែលការពារនិងធ្វើឲ្យស្បែកអ្នកស ព្រោះនៅពេលយប់ម៉ោង១០ដល់ម៉ោង២គឺជាពេលដែលស្បែកដំណើរការផ្លាស់ប្តូរស្បែកថ្មី ដូចនេះបើអ្នកការពារមិនបានល្អ វាងាយនឹងដុះចេញស្បែកខ្មៅខ្លាំងណាស់៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)