បើអ្នកចង់ឲ្យកូនអ្នកធំឡើងក្លាយជាមនុស្សដែលអស្ចារ្យ ហើយមានសមត្ថភាព ចូលអ្នកឧស្សាហ៍និយាយពាក្យខាងក្រោមនេះជាមួយកូន នោះគេនឹងអាចក្លាយជាមនុស្សដែលពូកែនៅពេលដែលធំឡើង។តើមានពាក្យអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ក្រោយពេលដែលអ្នកបង្រៀនកូនឲ្យធ្វើអ្វីមួយ អ្នកត្រូវតែសួរកូនថា ៖ តើក្រៅពីវិធីទាំងនេះ តើមានវិធីអ្វីទៀតទៅដែលអាចធ្វើបានទៀត? សំនួរនេះអាចបង្កើនល្បងប្រាជ្ញារបស់កូនអ្នកបានដោយឲ្យគេរៀនដោះស្រាយបញ្ហាដោយខ្លួនឯង នោះយូរទៅគេនឹងមានគំនិតដោយខ្លួនឯង គេនឹងរៀនគិត ហើយការគិតនេះនឹងធ្វើឲ្យប្រាជ្ញាកូនអ្នកកាន់តែខ្ពស់។
- អ្នកអាចប្រាប់កូនថា ៖ នៅពេលដែលគេមានរឿងអ្វីកើតឡើង គេអាចប្រាប់អ្នកបាន នោះគេនឹងមិនដើរផ្លូវវៀចឡើយ ព្រោះគេដឹងថាគេមិនមែនមានតែម្នាក់ឯងទេ គេមានអ្នកជាអ្នកគាំទ្ររបស់គេ នោះគេហ៊ានសាកល្បងធ្វើគ្រប់រឿង ហើយថែមទាំងព្យាយាមអនុវត្តទៀត ព្រោះនៅពេលដែលគេដួល គេមានអ្នកនៅពីក្រោយ ដូចនេះយូរទៅគេនឹងក្លាយជាមនុស្សដែលពូកែ ហើយជាមនុស្សដែលហ៊ានផ្សងព្រេង។
- នៅពេលដែលកូនសុំអ្នកធ្វើអ្វីមួយ អ្នកមិនត្រូវបដិសេធជាមួយគេច្រើនដងទេ ប៉ុន្តែអ្នកអាចនិយាយថា ៖ ˝បាន˝ បន្ទាប់មកដាក់លក្ខខណ្ឌជាមួយគេ ដោយនិយាយថា ៖ ˝បាន នៅពេលដែលកូនសរសេរអក្សររួច ម៉ាក់នឹងនាំកូនចេញទៅក្រៅដើរលេង។˝ នោះគេនឹងមិនស្អប់អ្នកដោយសារតែអ្នកមិនឲ្យគេចេញឡើយ គេនឹងក្លាយជាក្មេងដែលស្តាប់សម្តី នោះអ្វីដែលអ្នកអប់រំគេ គេនឹងស្តាប់ចូលត្រចៀក ហើយក្លាយជាមនុស្សដែលពូកែដោយសារសម្តីរបស់អ្នក។
- នៅពេលដែលអ្នកធ្វើខុសចំពោះកូន អ្នកត្រូវតែនិយាយពាក្យសុំទោសដល់កូន ព្រោះអ្នកជាគំរូដ៏ល្អដល់កូន បើអ្នកមិនសុំទោសគេ គេនឹងមិនអាចក្លាយជាក្មេងដែលមានសុជីវធម៌ឡើយ នោះគេមិនអាចក្លាយជាក្មេងដែលពូកែឡើយ ព្រោះភាពពូកែត្រូវទេកើតពីសុជីវធម៌។
- អ្នកត្រូវតែឧស្សាហ៍និយាយពាក្យថាអ្នកស្រលាញ់គេ ព្រោះដើម្បីឲ្យគេមានអារម្មណ៍សុវត្ថិភាព នៅពេលដែលគេមានអារម្មណ៍សុវត្ថិភាព គេនឹងអាចក្លាយជាមនុស្សពូកែយ៉ាងងាយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)