ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការកាត់ក្រចកដៃឲ្យកូនប្រកបដោយសុវត្ថិភាព។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែឲ្យកូនគេងលើគ្រែ រួចកាត់ឲ្យកូន ដោយដាក់ដៃកូនលើភ្លៅអ្នក ដើម្បីទប់លំនឹងដៃរបស់កូន ទើបមិនធ្វើឲ្យកូនងាយរបួស។
- បន្ទាប់មក អ្នកគួរតែចាប់ដៃកូនឲ្យជាប់ ហើយញែកចេញពីគ្នា ទើបអាចកាត់បាន។ ជាពិសេស អ្នកគួរតែយកកន្ត្រៃកាត់ក្រចកដែលប្រើសម្រាប់ទារក ទើបអាចធានាសុវត្ថិភាពកូនបានក្នុងពេលដែលអ្នកកាត់ក្រចកឲ្យគេ។
- អ្នកគួរតែកាត់ក្រចកកូនជារាងមូល មិនគួរជារាងស្រួចនោះទេ។ ក្រោយពេលដែលកាត់រួច អ្នកគួរតែយកដៃអ្នកស្ទាប ទើបអាចការពារសុវត្ថិភាពកូនបាន មិនធ្វើឲ្យកូនរបួសពេលដែលប៉ះត្រូវក្រចកខ្លួន។ ដូចនេះ អ្នកគួរតែអនុវត្តតាមវិធីទាំងនេះដើម្បីកាត់ក្រចកឲ្យកូន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)