ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទឹកដោះគោដែលធ្វើឲ្យកូនកើតមានគ្រោះថ្នាក់។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកមិនគួរឲ្យកូនញ៉ាំទឹកដោះគោដែលខាប់ពេកនោះទេ មានន័យថា អ្នកមិនគួរដាក់ម្សៅទឹកដោះគោច្រើនជាងទឹកឡើយ ព្រោះអាចធ្វើឲ្យក្រពះ និងពោះវៀនកូនរងសម្ពាធជាខ្លាំង ដោយធ្វើឲ្យខូចសុខភាពកូនយ៉ាងងាយ។
- អ្នកមិនគួរដាក់ស្ករច្រើនក្នុងទឹលដោះគោកូនទេ ព្រោះអាចធ្វើឲ្យកូនក្តៅក្នុង ថែមទាំងអាចធ្វើឲ្យកូនងាយជំងឺទឹកនោមផ្អែមយ៉ាងងាយ។
- អ្នកមិនគួរលាយសូកូឡាជាមួយទឹកដោះគោឲ្យកូនញ៉ាំឡើយ ព្រោះអាចធ្វើឲ្យកូនលូតលាស់មិនបានល្អ ថែមទាំងធ្វើឲ្យសក់កូនស្ងួត។ ជាពិសេស អាចធ្វើឲ្យកូនកើតជំងឺដែលទាក់ទងនឹងឆ្អឹងផងដែរ។
- អ្នកមិនគួរយកថ្នាំលាយចូលទឹកដោះគោឲ្យកូនញ៉ាំនោះទេ ព្រោះមិនត្រឹមតែធ្វើឲ្យថ្នាំនោះមិនអាចបញ្ចេញប្រសិទ្ធភាព ថែមទាំងអាចធ្វើឲ្យសុខភាពកូនទ្រុឌទ្រោមផងដែរ។ ដូចនេះ មុន និងក្រោយកូនញ៉ាំថ្នាំ គួរតែឃ្លាតពីចន្លោះមួយម៉ោងទៅពីរម៉ោង ទើបអាចឲ្យកូនបៅទឹកដោះគោបាន។
- អ្នកមិនគួរឲ្យកូនញ៉ាំទឹកដោះគោជូរឡើយ ព្រោះក្នុងនោះមានសារធាតុដែលធ្វើឲ្យក្រពះ និងពោះវៀនកូនកើតមានបញ្ហា ថែមទាំងអាចធ្វើឲ្យកូនក្អួតផងដែរ។
- អ្នកក៏មិនគួរយកទឹកបបរមកឆុងទឹកដោះគោឲ្យកូនដែរ ព្រោះអាចធ្វើឲ្យកូនលូតលាស់យឺត ថែមទាំងមិនអាចធ្វើឲ្យកូនអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)