ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលធ្វើឲ្យថ្លើមអ្នកមិនមានបញ្ហា។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែចូលគេងពីព្រលឹម មិនគួរចូលគេងយប់ជ្រៅឡើយ ហើយអ្នកគួរតែចៀសពីញ៉ាំអាហារដែលបំពងខ្លាញ់ ផ្អាប់ និងអាហារឆៅ។ ជាពិសេស អ្នកគួរតែរក្សាអារម្មណ៍សប្បាយ ហើយញញឹមច្រើន ទើបធ្វើឲ្យថ្លើមអ្នកមានសុខភាពល្អ។
- អ្នកគួរតែប្រយ័ត្នក្នុងការញ៉ាំថ្នាំ ព្រោះប្រសិនជាអ្នកញ៉ាំថ្នាំមិនប្រយ័ត្ន នឹងបំផ្លាញថ្លើមអ្នកភ្លាម ធ្វើឲ្យថ្លើមអ្នករបួសដោយមិនដឹងខ្លួន។
- ក្រោយពេលដែលអ្នកញ៉ាំថ្នាំរួច អ្នកមិនគួរញ៉ាំស្រាទេ ព្រោះវាអាចបង្អាក់ឲ្យសារធាតុថ្នាំនោះមិនមានប្រសិទ្ធភាព។ ជាពិសេស វាអាចធ្វើឲ្យថ្លើមអ្នករងសម្ពាធជាខ្លាំង ដោយមិនអាចដំណើរការបានល្អនោះឡើយ។
- អ្នកគួរតែពិនិត្យថ្លើមអ្នកឲ្យបានទៀងទាត់ ព្រោះបើអ្នកមិនបានពិនិត្យយូរ អ្នកនឹងមិនដឹងពីស្ថានភាពសុខភាពថ្លើមអ្នកឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកមិនអាចព្យាបាលបានទាន់ពេលនោះទេ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)