ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសកម្មភាពដែលអាចធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកកើតមហារីកបាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលអ្នកតែងពិសារអាហារដែលក្តៅខ្លាំងចូលទៅក្នុងពោះ នោះនឹងធ្វើឲ្យប្រព័ន្ធរំលាយអាហារអ្នករលាក ឬរបួស។ ជាហេតុដែលធ្វើឲ្យយូរទៅ ប្រព័ន្ធរំលាយអាហាររបស់អ្នកនឹងអាចកើតមហារីកបាន។
- ប្រសិនជាអ្នកតែងញ៉ាំស្ពៃជ្រក់ ឬអាហារដែលផ្អាប់ទុកយូរ នឹងធ្វើឲ្យប្រព័ន្ធរំលាយអាហារអ្នកកើតមានបញ្ហាយ៉ាងងាយ។ នៅពេលដែលធ្ងន់ធ្ងរ នឹងអាចកើតជាមហារីកបាន។
- បើអ្នកជាបុគ្គលដែលចូលចិត្តជក់បារី ហើយញ៉ាំស្រា នោះនឹងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពនៃប្រព័ន្ធរំលាយអាហាររបស់អ្នក។ ប្រសិនជាអ្នកនៅតែបន្តជក់ នោះប្រព័ន្ធនោះនឹងក្លាយជាមហារីកបាន។
- នៅពេលដែលអ្នកមិនចេះញ៉ាំមិនហិរ ដោយអាហារគ្រប់ពេលតែងតែដាក់ម្ទេស នោះប្រព័ន្ធរំលាយអាហាររបស់អ្នកនឹងអាចកើតមានគ្រោះថ្នាក់។ យូរទៅនឹងអាចបំផ្លាញប្រព័ន្ធរំលាយអាហាររបស់អ្នកចោលយ៉ាងងាយ។
- បើអ្នកតែងតែរើសអាហារ ពិសារលឿនពេក និងញ៉ាំអាហារដែលពិបាករំលាយច្រើនពេក នោះប្រព័ន្ធរំលាយអាហាររបស់អ្នកនឹងអាចកើតមានបញ្ហាយ៉ាងងាយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីអាហាររបស់អ្នក ទើបមិនធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកជួបនឹងគ្រោះថ្នាក់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)