Join with Health.com.kh on Telegram

ការដែលញ៉ាំអាហាររាល់ថ្ងៃប្រហែលជាជួយឲ្យប្រព័ន្ធភាពស៊ាំកាន់តែខ្លាំងក្លាបាន។ បើសិនជាអ្នកកំពុងតែស្វែងរកមធ្យោបាយដើម្បីបង្ការជំងឺផ្តាសាយនោះ ជំហ៊ានដំបូងដែលអ្នកគួរធ្វើនោះគឺរកទិញអាហារណាដែលជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះខ្ញុំសូមណែនាំអាហារ ៥ប្រភេទដែលអាចមានប្រយោជន៍ចំពោះរឿងនេះ។ 

ម្ទេសប្លោកពណ៌ក្រហម

ម្ទេសប្លោកមានវីតាមីន C ដែលល្អបំផុតក្នុងការបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ វាក៏សម្បូរទៅដោយសារធាតុ Beta-carotene ផងដែរ។ ក្រៅពីបង្កើនមុខងារប្រព័ន្ធភាពស៊ាំ វីតាមីន C ប្រហែលជាជួយថែរក្សាស្បែកឲ្យមានសុខភាពល្អ ខណៈពេលដែល Beta-carotene ជួយថែរក្សាភ្នែក។ 

ប្រូខូលី

ប្រូខូលីជាអាហារដ៏អស្ចារ្យមួយដែលសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ។ វាផ្ទុកទៅដោយវីតាមីន A, C និង E ព្រមទាំងអង់ទីអុកស៊ីដង់ផ្សេងៗទៀត និងជាតិសរសៃផងដែរ។ គន្លឹះដ៏សំខាន់ដើម្បីទាញប្រយោជន៍ពីបន្លែមួយនេះបានយ៉ាងល្អនោះគឺចម្អិនវាសិនមុននឹងញ៉ាំ។ 

ខ្ញី

ខ្ញីគឺជាគ្រឿងផ្សំធ្វើម្ហូបតែក៏អាចប្រើដើម្បីព្យាបាលជំងឺបានដែរ។ ខ្ញីជួយបន្ថយការរលាក ដែលអាចដោះស្រាយការឈឺបំបង់ករ និងបញ្ហារលាកផ្សេងៗទៀតបាន។ ខ្ញីក៏អាចបន្ថយការចង្អោបានដែរ។ តាមការសិក្សាស្រាវជ្រាវទៅលើសត្វបានឲ្យដឹងថា ខ្ញីប្រហែលជាជួយបន្ថយការឈឺចាប់រ៉ាំរ៉ៃ និងបញ្ចុះកូឡេស្តេរ៉ុលទៀតផង។ 

តែបៃតង

ទាំងតែបៃតង និងខ្មៅគឺផ្ទុកទៅដោយសារធាតុ flavonoids ដែលជាអង់ទីអុកស៊ីដង់ ប៉ុន្តែតែបៃតងមានសារធាតុ Epigallocatechin Gallate (EGCG) ជាអង់ទីអុកស៊ីដង់ដ៏ខ្លាំង សម្រាប់ជំរុញដល់មុខងារប្រព័ន្ធភាពស៊ាំមនុស្សយើង។ 

ល្ហុង

ល្ហុងគឺជាផ្លែឈើមួយប្រភេទដែលផ្ទុកទៅដោយវីតាមីន C ខ្ពស់ដែរ។ ក្រៅពីនេះវាក៏មានអង់ស៊ីមរំលាយអាហារ ដែលល្អសម្រាប់ផ្លូវរំលាយអាហារផង និងប្រឆាំងការរលាកផង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ល្ហុងមានវីតាមីន B ប៉ូតាស្យូម និង Folate ដែលសុទ្ធសឹងតែមានប្រយោជន៍ចំពោះសុខភាពទូទៅ៕