ដើម្បីសុខភាពកូនអ្នកល្អ អ្នកគួរតែប្រុងប្រយ័ត្នពីការបោកខោអាវរបស់កូន។ តើគួរតែធ្វើការបោកបែបណាទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលវាប្រលាក់ អ្នកត្រូវតែបោកភ្លាម ព្រោះដើម្បីកំចាត់មេរោគបាន។ បើអ្នកទុកកាន់តែយូរ មេរោគនឹងកាន់តែច្រើន ដោយពិបាកកំចាត់មេរោគណាស់។
- អ្នកមិនត្រូវបោកលាយជាមួយខោអាវអ្នកទេ ព្រោះមេរោគអាចឆ្លងទៅខោអាវកូនបានភ្លាមៗ ធ្វើឱ្យកូនអ្នកងាយកើតជំងឺផ្សេងៗជាទីបំផុត។
- អ្នកត្រូវតែទិញសាប៊ូរបស់កូនក្មេងមកបោកទើបល្អ ព្រោះសាប៊ូបោកខោអាវរបស់មនុស្សធំ ងាយធ្វើឲ្យប៉ះពាល់ដល់ស្បែករបស់កូនខ្លាំងណាស់។
- អ្នកមិនត្រូវប្រើម៉ាស៊ីនបោកខោអាវមកបោកទេ ព្រោះមេរោគផ្សេងៗនៅក្នុងម៉ាស៊ីនបោកខោអាវអ្នក។ ក្រោយពេលដែលអ្នកបោកខោអាវខ្លួនឯងរួច បើអ្នកដាក់ខោអាវកូនចូលទៅបោក វានឹងងាយឆ្លងមេរោគផ្សេងៗពីខោអាវអ្នកដល់កូនខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- ក្រោយពេលបោករួច អ្នកត្រូវតែយកវាទៅហាលថ្ងៃទើបអាចកំចាត់មេរោគឱ្យងាប់អស់បាន។ ដូចនេះ អ្នកគួរតែអនុវត្តតាមវិធីទាំងឡាយខាងលើនេះ ទើបកូនអាចស្លៀកពាក់ខោអាវមួយដែលគ្មានមេរោគ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)