ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍ទាំងឡាយដែលអ្នកអាចទទួលបានពីការហាត់ប្រាណ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកហាត់ប្រាណដោយប្រើវិធីរត់យឺត ជិះកង់ ឬហែលទឹក នោះរាងកាយអ្នកនឹងអាចទទួលបានអុកស៊ីសែនបានគ្រប់គ្រាន់ ដោយធ្វើឲ្យសួតអ្នកអាចដំណើរការបានយ៉ាងល្អ។
- នៅពេលដែលអ្នកហាត់ប្រាណយូរទៅ ប្រព័ន្ធការពាររាងកាយអ្នកនឹងកាន់តែរឹងមាំ ដោយធ្វើឲ្យរាងកាយអ្នកមិនងាយឆ្លង ឬកើតជំងឺផ្សេងៗឡើយ។ ដូចនេះ អ្នកនឹងមិនសូវប្រើថ្នាំនោះទេ។
- នៅពេលដែលអ្នកហាត់ប្រាណច្រើន នឹងជំនួយដល់សាច់ដុំរបស់អ្នក ដោយធ្វើឲ្យអ្នកមិនងាយឈឺសាច់ដុំឡើយ។ ជាពិសេស អាចធ្វើឲ្យសរសៃឈាមអ្នកអាចដំណើរការបានយ៉ាងល្អ។
- នៅពេលដែលអ្នកហាត់ប្រាណបានទៀងទាត់ នឹងអាចជួយគ្រប់គ្រងសារធាតុស្ករក្នុងរាងកាយអ្នកបានយ៉ាងល្អ មិនងាយឡើងខ្ពស់ ឬចុះទាបនោះឡើយ។
- ក្រោយពេលដែលអ្នកហាត់ប្រាណបានមួយខែ នោះសារធាតុខ្លាញ់ដែលមានក្នុងរាងកាយអ្នកនឹងអាចកាត់បន្ថយ ថែមទាំងធ្វើឲ្យសុខភាពអ្នកកាន់តែរឹងមាំជាងនេះទៀតផង។
- បើអ្នកហាត់ប្រាណបានមួយឆ្នាំឡើងលើ នោះអាយុអ្នកនឹងអាចកាន់តែវែង។ ទោះបីជាពេលចាស់ទៅ ក៏មិនត្រូវការនរណាមកមើលថែទាំអ្នកដែរ ព្រោះសុខភាពអ្នកគឺអាចល្អខ្លាំង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)