ថ្នាំបំបាត់ការឈឺចាប់ដូចជាពពួក Ibuprofen, Naproxen និង Celecoxib គឺជាថ្នាំប្រឆាំងការរលាកដ៏ពេញនិយមមួយសម្រាប់បំបាត់ការឈឺខ្នង ឈឺក្បាល និងឈឺចាប់ផ្សេងៗទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ថ្វីបើថ្នាំទាំងនេះមានប្រវត្តិថាមានសុវត្ថិភាពក្នុងការប្រើប្រាស់មែនក៏ដោយ តែការប្រឈំនឹងផលរំខានធ្ងន់ធ្ងរអាចនឹងកើតឡើងនៅពេលត្រូវការលេបថ្នាំនេះរយៈពេលយូរ ឬប្រើកម្រិតខ្ពស់។
ដើម្បីធានាថា អ្នកកំពុងតែលេបថ្នាំនេះក្នុងកម្រិតត្រឹមត្រូវហើយនោះ យកល្អគួរតែធ្វើដូចខាងក្រោមនេះទៀត៖
- រក្សាតារាងបច្ចុប្បន្នភាពនៃថ្នាំទាំងអស់ដែលអ្នកបានលេប
- ចូរអានការណែនាំនៅក្នុងក្រដាស់ថ្នាំ។ ចូរលេបថ្នាំតែតាមវេជ្ជបញ្ជាបានហើយ
- នៅពេលស្ថិតក្នុងករណីសង្ស័យអ្វីមួយ ចូរពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាអ្នកគិតថា ថ្នាំបំបាត់ការឈឺចាប់ដែលអ្នកកំពុងតែប្រើនោះមិនអាចជួយអ្វីបានទេ ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីផ្លាស់ប្តូរប្រភេទថ្នាំវិញ៕