អនាម័យមាត់ធ្មេញគឺជារឿងដ៏សំខាន់បំផុត ប៉ុន្តែបែរជាមានមនុស្សមួយចំនួនមិនបានយកចិត្តទុកដាក់ទៅលើវាខ្លាំងក្លាទៅវិញ។ វិធីដ៏ល្អក្នុងការថែរក្សាមាត់ធ្មេញឲ្យបានស្អាតនោះគឺការដុសសម្អាតធ្មេញមួយថ្ងៃពីរដង ប្រើអំបោះសម្អាតចន្លោះធ្មេញ និងប្រើទឹកខ្ពុរមាត់ដើម្បីសម្អាតបាក់តេរី និងមេរោគផ្សេងៗចេញពីក្នុងមាត់បាន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ មានមនុស្សតិចតួចណាស់ដែលធ្វើទៅតាមវិធីទាំងអស់នេះ។
តាមការស្រាវជ្រាវថ្មីនេះទៅលើអនាម័យមាត់ធ្មេញបានរកឃើញថា ការថែរក្សាមាត់ឲ្យបានស្អាត និងគ្មានមេរោគ ប្រហែលជាមានទំនាក់ទំនងទៅនឹងសុខភាពរាងកាយផ្សេងៗទៀត។ ខាងក្រោមនេះគឺជាហេតុផលសំខាន់ៗបីយ៉ាងដែលអ្នកគួរតែយកចិត្តទុកដាក់ទៅលើអនាម័យមាត់ធ្មេញឲ្យមែនទែន៖
ពង្រឹងដល់សុខភាពបេះដូង
ការដុសសម្អាតធ្មេញបីដងក្នុងមួយថ្ងៃអាចបន្ថយការប្រឈមនឹងការខ្សោយបេះដូង និងបេះដូងលោតខុសប្រក្រតី។ ទំនាក់ទំនងរវាងជំងឺបេះដូង និងអនាម័យមាត់ធ្មេញគឺថា កាលណាអនាម័យមាត់ធ្មេញមិនល្អហើយ វានឹងនាំឲ្យកើតបាក់តេរីក្នុងឈាម ដែលនឹងទៅជាមានការរលាក ជាពិសេសរលាកដល់សរសៃឈាម ឬផ្នែកសំខាន់ៗនៃរាងកាយ ដូច្នេះសុខភាពបេះដូងក៏ខ្សោយតាមគ្នាដែរ។
អាយុកាន់តែច្រើនអនាម័យមាត់ធ្មេញកាន់តែសំខាន់
ការសិក្សាមួយបានបង្ហាញថា មនុស្សចាស់ត្រូវការការយកចិត្តទុកដាក់កាន់តែខ្លាំងអំពីសុខភាពមាត់ធ្មេញនៅពេលពួកគេអាយុកាន់តែច្រើន ព្រោះសុខភាពមាត់ធ្មេញអាចដើរតួនាទីដ៏សំខាន់ក្នុងការជំរុញដល់សុខភាពទូទៅ។ ចាប់តាំងពីមាត់របស់យើងគឺជាកន្លែងទំពារអាហារ និងបឺតស្រូបអាហារដំបូងគេងមក បើសិនជាមានមេរោគច្រើនក្នុងមាត់ នោះវានឹងងាយឆ្លងចូលទៅក្នុងសរីរាង្គ និងបង្កជាជំងឺបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អនាម័យមាត់ធ្មេញមិនល្អអាចនាំឲ្យកើតជំងឺមហារីកបាន
ការសិក្សាមួយបានរកឃើញថា ខណៈពេលដែលមនុស្សយើងមិនសូវយកចិត្តទុកដាក់ខ្លាំង និងផ្តល់តម្លៃតិចតួចខ្លាំងទៅលើអនាម័យមាត់ធ្មេញនោះ តែវាអាចមានទំនាក់ទំនងនឹងការប្រឈមកាន់តែខ្ពស់រហូតដល់ ៧៥ភាគរយឯណោះ ទៅនឹងជំងឺមហារីកធំៗដូចជា មហារីកថ្លើម ពោះវៀនធំ លំពែង និងផ្សេងៗទៀត៕