យោងទៅតាមការសិក្សាដ៏ធំមួយបានឲ្យដឹងថាការព្យាបាលមនុស្សវ័យក្មេងដែលមានកូឡេស្តេរ៉ុលខ្ពស់ប្រហែលជាអាចជួយបន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូងនៅថ្ងៃក្រោយបាន។ រឿងនេះត្រូវបានផ្តោតសំខាន់ជាពិសេសលើមនុស្សអាយុវ័យក្រោម ៤៥ឆ្នាំតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

សេចក្តីសង្ខេបរបស់ការសិក្សានេះបានចាប់ផ្តើមថា បុរសដែលមានអាយុតិចជាង ៤៥ឆ្នាំ ជាពិសេសមានកត្តាប្រឈមនឹងជំងឺបេះដូងសរសៃឈាម គឺប្រឈមមុខនឹងជំងឺបេះដូងដល់ស្លាប់ ឬដាច់សរសៃឈាមខួរក្បាលរហូតដល់ ២៩ភាគរយ នៅអាយុ ៧៥ឆ្នាំ ខណៈពេលដែលស្រ្តីមាន ១៦ភាគរយ។ 

ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាកូឡេស្តេរ៉ុលអាក្រក់ពួកគេត្រូវបានថយចុះពាក់កណ្តាលតាមរយៈការប្រើថ្នាំបញ្ចុះកូឡេស្តេរ៉ុល (Statin) នោះការប្រឈមមុខនឹងថយចុះបាន ៦ភាគរយ និងស្រ្តីបាន ៤ភាគរយ។ លើសពីនេះទៅទឿត ការសិក្សាបានបង្ហាញថា ការព្យាបាលទាន់ពេលវេលា និងខ្លាំងក្លាដើម្បីបញ្ចុះកូឡេស្តេរ៉ុលអាក្រក់អាចធ្វើឲ្យធូរស្រាលមកវិញនូវអាការៈជំងឺក្រិនរឹងសរសៃឈាមយ៉ាងគួរឲ្យកត់សម្គាល់។ 

ពិតណាស់ របៀបក្នុងការបញ្ចុះកូឡេស្តេរ៉ុលឲ្យមានប្រសិទ្ធភាពលើមនុស្សវ័យក្មេងជាពិសេសនោះដោយអ្នកត្រូវការលេបថ្នាំឬអត់ទេ ប៉ុន្តែរឿងនេះនឹងសំខាន់វិញមុនពេលដែលការស្រាវជ្រាវទាំងនេះអាចបញ្ចូលទៅក្នុងក្បួនណែនាំព្យាបាលខាងផ្នែកវេជ្ជសាស្រ្ត៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

Loading...