ដោយសារតែអ្នកមិនមែនជាតួអង្គក្នុងរឿងរន្ធត់ៗ ឬរស់នៅក្នុងប្រទេសអភិវឌ្ឈន៍ដែលមានអាហារប្រកបដោយស្តង់ដាគុណភាព មិនមែនមានន័យថា អ្នកមិនអាចមានព្រូនក្នុងខ្លួននៅទេ។ ពពួកព្រូន ឬប៉ារ៉ាសិតកើតលើមនុស្សញឹកញាប់ជាអ្វីដែលអ្នកនឹងស្មានទៅទៀត។ ដូច្នេះដើម្បីដឹងថាខ្លួនឯងអាចមានព្រូនក្នុងពោះវៀនឬអត់នោះ ចូរពិនិត្យមើលអាការៈដូចខាងក្រោមនេះសិន៖
ឈឺក្នុងពោះ
អ្នកជំនាញនិយាយថា វាមានភាពទៅរួចដ៏ធំមួយដែលបញ្ជាក់ថា អ្នកប្រហែលជាមានព្រូនក្នុងពោះវៀនបើសិនជាអ្នកកំពុងតែឈឺក្នុងពោះញឹកញាប់។ អ្នកក៏ប្រហែលជាធ្លាប់មានបញ្ហាក្នុងពោះដូចជា ផោមច្រើន ហើមពោះ និងរាករូសដែរ។ អ្នកគួរតែសង្ស័យខ្លួនឯងផងជាពិសេសបើសិនជាអ្នកបានដឹងថាខ្លួនឯងមានទម្លាប់ញ៉ាំអាហារមិនផ្តល់សុខភាព។
រមាស់ស្បែក
ក្រៅពីការបង្ករោគដោយមេរោគផ្សិត ការរលាក និងស្ងួតខ្លាំង វាក៏មានរឿងច្រើនទៀតដែលធ្វើឲ្យស្បែករមាស់គ្រប់ពេលដែរ។ ជាអកុសល្យ វត្តមានព្រូនក្នុងពោះវៀនក៏ធញវើឲ្យរមាស់ស្បែកដែរ។ ប្រភេទព្រូនដែឡធ្វើឲ្យរមាស់ស្បែកគឺពពួកអៀន ឬព្រូនតូចៗតែម្តង។ វាមិនត្រឹមតែធ្វើឲ្យរមាស់ស្បែកទេ តែក៏ធ្វើឲ្យរមាស់ដល់រន្ធគូថដែរ។
វិលមុខ និងអស់កម្លាំង
ប៉ារ៉ាសិតមិនគ្រាន់តែធ្វើឲ្យឈឺក្នុងពោះទេ តែវាក៏ស៊ីគ្រប់យ៉ាងដែលអ្នកបានញ៉ាំចុលពោះដែរ។ ដូច្នេះហើយអ្នកប្រហែលជាមិនអាចទទួលបានជីវជាតិទៅតាមអ្វីដែលបានញ៉ាំរួចឡើយ។ អ្នកប្រហែលជាមានអារម្មណ៍វិលមុខ និងអស់កម្លាំងគ្រប់ពេល។ ប៉ារ៉ាសិតមួយចំនួនប្រហែលជាធ្វើឲ្យឈឺសន្លាក់ផងដែរ។
ចង្អោ និងក្អួត
ការដែលមានព្រូននៅកន្លែងណាមួយនៃផ្លូវរំលាយអាហារ ច្រើនតែគ្រប់គ្រាន់នឹងធ្វើឲ្យចង្អោ និងក្អួត។ បើសិនជាអ្នកប្រាកដថា អ្នកកំពុងតែមានបញ្ហានេះមែន ឬក្រពះមិនកិនទៀតនោះ យកល្អគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាលហើយ។
មានភាពឆេវឆាវខ្លាំង
តើអ្នកកំពុងតែបាត់បង់សមាជិកគ្រួសារ និងមិត្តភក្តិដោយសារតែអាកប្បកិរិយាឆេវឆាវរបស់អ្នកដែរទេ? ជឿឬអត់បើខ្ញុំនិយាយថា ការដែលមានវត្តមានព្រូនក្នុងពោះវៀន ក៏អាចធ្វើឲ្យរឿងនេះកើតឡើងបានដែរ។ អ្នកជំនាញនិយាយថា ទម្រងនការការបង្ករោគដោយប៉ារ៉ាសិតដែលបានមកពីការញ៉ាំទឹកមានមេរោគ ឬសាច់ឆៅអាចជះឥទ្ធិពលទៅលើសុខភាពផ្លូវចិត្តមនុស្សដែរ៕